ព្យាករណ៍គូ​ Sheffield United vs Man United ថ្ងៃទី២២តុលា

Sheffield United នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយ Manchester United នៅកីឡដ្ឋាន​ Bramall Lane​ សម្រាប់ការប្រកួតយប់ថ្ងៃសៅរ៍។ 

Sheffield United ឈរនៅបាតតារាង Premier League ដោយមានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ការលេង​ ៨​ ប្រកួតក្នុងរដូវកាលនេះ។

ដែល​ Sheffield United ប្រកួតចាញ់មិនតិចជាង ៧​ប្រកួតក្នុងដំណាក់កាលដំបូង នៃរដូវកាលថ្មីនេះ​ ដោយក្នុងនោះពួកគេចាញ់​ ៣​ប្រកួតចំណោម​ ៤​ប្រកួត​ក្នុងទឹកដី។ 

ក្រុមបិសាចក្រហម​ Manchester United​ កំពុងឈរនៅលេខ​១០ ក្នុងតារាង​ ដោយបានបង្កើតលទ្ធផលចម្រុះជុំវិញ ការប្រកួតជាមួយក្រុមកំពូលៗ ក្នុងលីគរហូតមកដល់ពេលនេះ។ 

ជ័យជម្នះ​ ៣​ ប្រកួតចំណោម​ ៤​ប្រកួតរបស់ United មកទល់នឹងពេលបច្ចុប្បន្ន​ សម្រេចបានតែនៅលើទឹកដី Old Trafford​ តែមួយគត់។ ហើយមកទល់ពេលនេះ​ United បានប្រកួតចាញ់​ ២​ ប្រកួតចំណោម​ ៣​ ប្រកួតក្រៅទឹកដី។ 

ការព្យាករណ៍​ :​ Manchester United បានប្រកួតឈ្នះ​ ៧​ ក្នុងចំណោម ១០​ប្រកួតចុងក្រោយទល់នឹងម្ចាស់ផ្ទះ​ Sheffield United ដែល ៥​ ប្រកួតក្នុងចំណោមការប្រកួតទាំងនោះ ក៏ឱ្យឃើញថា​ United​ រក្សាបាន Clean Sheet ១​ ប្រកួត។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះ គឺ​ Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង