Manchester United តាមមើលខ្សែបម្រើ Tijjani Reijnders​ របស់ AC Milan

លោក​ Erik Ten Hag កំពុងសម្លឹងមើលពីការនាំយកកីឡាករសញ្ជាតិហុល្លង់ម្នាក់ទៀតមករួមក្រុម ក្នុងគោលបំណងពង្រឹងក្រុមរបស់គាត់បន្ថែមទៀត។

​Manchester United ក៏កំពុងតាមមើលខ្សែបម្រើរបស់ AC Milan កីឡាករ​ Tijjani Reijnders បន្ទាប់ពីពេលថ្មីៗនេះ លោក Erik ten Hag រងការរិះគន់ចំពោះបរិមាណអតីតកីឡាករមកពីលីគរបស់ហុល្លង់ ដែលគាត់បានចុះហត្ថលេខា។ 

Reijnders ជាកីឡាករល្អមួយរូប​ ដោយធ្លាប់លេងឱ្យ AZ Alkmaar របស់​ហុល្លង់៥រដូវកាល មុនពេលចូលរួមជាមួយ AC Milan នៅរដូវក្តៅនេះ ហើយត្រូវបានបញ្ចូលជាកីឡាករកំពូលកម្រិតអន្តរជាតិ។ 

ខ្សែបម្រើរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់បន្ទាប់ពីការបង្ហាញខ្លួន ១០ប្រកួត សម្រាប់ AC Milan ហើយកំពុងតែមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង