ព្យាករណ៍គូ​ (Carabao Cup) Man United vs Newcastle​ United ថ្ងៃទី២វិច្ឆិកា

Manchester United និង Newcastle United នឹងរំលឹកដល់ការប្រកួត League Cup ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ដោយក្រុមទាំងពីរត្រូវមកជួបគ្នាក្នុងជុំទី១៦ នៅថ្ងៃពុធនេះ។

Manchester United ប្រកួតឈ្នះ ៧ ប្រកួតចុងក្រោយដែលគិតតែការប្រកួតក្នុង League Cup រួមទាំងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុនផងដែរ​ ដែលក្នុងនោះ​ ៥​ ប្រកួត​ជាការលេងនៅក្នុងទឹកដី។ 

Newcastle​ United កំពុងស្វែងរកវិធីឈ្នះមកវិញដោយសារពួកគេមិនបានប្រកួតឈ្នះ ២​ ប្រកួតចុងក្រោយ​ ដែលចាញ់​ Dortmund ១-០​ នៅ Champions League​ ហើយស្មើជាមួយ​ Wolves​ ២-២​ ក្នុងលីគ។ 

Newcastle​ United កំពុងតែលេងមិន​ស៊ីសង្វាក់​គ្នា ជា​ពិសេស​ការប្រកួតក្រៅ​ទឹកដី​ ដែលជាក្រុមក្នុងការប្រកួតថ្ងៃពុធនេះថ្ងៃពុធ​ ពួកគេប្រកួតឈ្នះតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ៦​ ប្រកួតក្រៅដីចុងក្រោយ។

គួររំលឹកឡើងវិញថា​ ក្នុងជុំទីបី​ Manchester United ប្រកួតឈ្នះ​ Crystal Palace ៣-០ ចំណែកឯ​ Newcastle​ United ប្រកួតឈ្នះ Manchester City ១-០​ ។

ការព្យាករណ៍​ :​ Manchester United ហាក់ដូចជាមាន​ប្រៀប​ជាង ជា​ពិសេស​ពេល​លេង​នៅ​ក្នុងទឹកដី​ ហើយក៏ធ្លាប់បានយកឈ្នះ Newcastle ក្នុងវគ្គផ្តាច់ព្រ័តកាលពីរដូវកាលមុនផងដែរ។

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង