Kim Min-jae ឈ្នះពានរង្វាន់​កីឡាករឆ្នើម AFC Asian International Player of the Year ប្រចាំឆ្នាំ២០២២​

Kim Min-jae ឈ្នះពានរង្វាន់​កីឡាករឆ្នើម AFC Asian International Player of the Year​ ប្រចាំឆ្នាំ២០២២​ កាលពីថ្ងៃអង្គារសម្រាប់ជោគជ័យ នៃការឈ្នះពាន​នៅក្នុងប្រទេស​អ៊ីតាលី ជាមួយ​ Napoli និងការបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់​ កូរ៉េខាងត្បូង និង Bayern Munich។ 

Kim បានចូលរួមជាមួយ Napoli កាលពីខែកក្កដាឆ្នាំមុនពីក្លឹបរបស់ប្រទេសទួរគី Fenerbahce បន្ទាប់ពីលេងបានមួយឆ្នាំនៅក្នុងលីគ Super Lig ដោយបានជំនួសតំណែងរបស់ Kalidou Koulibaly បន្ទាប់ពី​ចាកចេញ Napoli ទៅកាន់ Chelsea ។ Kim ភ្លាមៗធ្វើបានយ៉ាងល្អក្នុងតំណែងនោះ ដោយ​បានឈ្នះពាន​រង្វាន់ Serie A Player of the Month ក្នុង​ខែ​កញ្ញា និងបាន​​ក្លាយ​ជា​ជម្រើសកីឡាករ​ក្នុង​ក្រុមដំបូង​របស់ Napoli ហើយឈ្នះ​ពាន Serie A ជាលើកដំបូងក្នុង​រយៈពេល​ជាង ៣០ឆ្នាំ។

បច្ចុប្បន្នកំពុងលេងជាមួយនឹង Bayern Munich​, Kim គឺជាជនជាតិកូរ៉េទីពីរ ដែលបានឈ្នះពានរង្វាន់ប្រចាំឆ្នាំដែលបង្កើតឡើង ដោយសហព័ន្ធបាល់ទាត់អាស៊ី​សម្រាប់កីឡាករកំពូលអាស៊ី ដែលបានបង្ហាញវត្តមានក្នុងការប្រកួតកំរឹតអន្តរជាតិក្រៅប្រទេស។ Son Heung-min របស់ Tottenham Hotspur បានឈ្នះពានរង្វាន់នេះបីដងផងដែរ៖ ក្នុងឆ្នាំ ២០១៥, ២០១៧ និង ២០១៩៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង