ការត្រលប់ទៅ Bernabeu ពិតជាពិសេសណាស់​ សម្រាប់ Neymar និង Lionel Messi

អតីតកីឡាករ Barcelona សង្ឃឹមថា នឹងអាចបន្ថែមការនាំមុខ ២-០ របស់ PSG នៅពេលដែលពួកគេត្រលប់ទៅទឹកដី​ Real Madrid វិញ។ 

ហើយកីឡាករជនជាតិប្រេស៊ីលរូបនេះ ចង់បន្ថែមនូវការចងចាំរបស់គេក្នុងការលេងនៅ Bernabeu បន្ទាប់ពីបានបង្ហាញខ្លួនសឹងតែគ្រប់ប្រកួតសម្រាប់ក្រុម Barca។

Neymar វ័យ ៣០ឆ្នាំ​បាន​និយាយ​ថា “វា​ជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ​សម្រាប់​ខ្ញុំ និង Messi។ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើន ខ្ញុំបានលេងនៅទីនេះជាញឹកញាប់ ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម។”

PSG នាំមុខមុនដោយអរគុណដល់ការឈ្នះនៅនាទី៩៤ ដោយការស៊ុតបញ្ចូលទីរបស់ Kylian Mbappe កាលពីបីសប្តាហ៍មុន ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះ ប្រឈមនឹងការធ្វើតេស្តកាយសម្បទា បន្ទាប់ពីជើងរបស់គាត់ត្រូវរងរបួសដោយប៉ះទង្គិច ដោយមិត្តរួមក្រុម Idrissa Gueye៕

ប្រភព៖ The Sun

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង