ព្យាករណ៍គូ​ Arsenal vs Sevilla ថ្ងៃទី៩វិច្ឆិកា

Arsenal ត្រូវជួបជាមួយ Sevilla ក្នុងការប្រកួតជើងទី៤ ​នៃក្របខណ្ឌ​ Champions League យប់ថ្ងៃពុធនេះ​ ដោយរំពឹងថានឹងជៀសវាងចាញ់ជាលើកទី៣​ ជាប់គ្នា​នៅទូទាំងការប្រកួតទាំងអស់​។ 

ថ្មីៗនេះ ក្រុមកាំភ្លើងធំ Arsenal ចាញ់​ ២​ ប្រកួតគឺចាញ់​ West Ham ក្នុងការប្រកួត League Cup និងចាញ់ Newcastle United កាលពីថ្ងៃសៅរ៍។

ហើយ​នៅក្របខ័ណ្ឌ Champions League Arsenal ចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ៨​ ប្រកួតកក្រោយក្នុងទឹកដី​ ដោយក្នុងនោះពួកគេឈ្នះ ៥ ប្រកួត។ 

ចំណែកឯក្រុមភ្ញៀវ Sevilla វិញ​ ប្រកួតស្មើ ៨ ប្រកួតក្នុងចំណោម ១៧ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់​ ក្នុងនោះពួកគេចាញ់​ ៦​ ប្រកួត។​ 

លើសពីនេះទៅទៀត​ Sevilla ប្រកួតឈ្នះត្រឹមតែ​ ៣​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១៧​ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់។ 

ការព្យាករណ៍​ :​ បន្ទាប់ពីប្រកួតចាញ់ជាប់ៗគ្នា Arsenal ប្រហែលជាមានបំណងគ្រប់គ្រងការប្រកួតនេះ​ ដូច្នេះគ្រាប់បាល់អាចនឹងមិនមានច្រើនក្នុងប្រកួតនេះទេ ប៉ុន្តែជ័យជម្នះក្នុងទឹកដីសម្រាប់ក្រុមកាំភ្លើងធំ​លើ​ Sevilla មើលទៅទំនងជានឹងកើតឡើងនៅក្នុងកីឡដ្ឋាន Emirates ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Arsenal​ ឈ្នះ​ ២-០៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង