ព្យាករណ៍គូ​ Man United vs Luton Town ថ្ងៃទី១១វិច្ឆិកា

បិសាចក្រហម Manchester United ដែលដណ្តើមយកបីពិន្ទុពី​ Fulham នៅចុងម៉ោងកាលពីចុងសប្តាហ៍មុន នឹងត្រូវប្រកួតជាមួយ Luton Town ក្នុងទឹកដី​ Old Trafford ដោយរំពឹងខ្ពស់ក្នុងការយកបីពិន្ទុបន្ថែមទៀត ពីការប្រកួតនេះ។ 

Manchester United បានគេចផុតជាមួយនឹងជ័យជម្នះ ដែលមិនសមនឹងទទួលបានកាលពីសប្តាហ៍មុន ប៉ុន្តែលោក Erik ten Hag មិនធ្វេសប្រហែសឡើង ខណៈដែលលោកជំរុញឱ្យក្រុមរបស់លោក​ត្រូវតែបន្តឈ្នះក្នុងជំនួបទល់នឹង Luton Town ។

បច្ចុប្បន្នក្រុមម្ចាស់ផ្ទះ​ Manchester United ឈរនៅលេខ​៨ ក្នុងតារាង Premier League បន្ទាប់ពីឈ្នះ ៦​ ប្រកួត និងចាញ់ ៥​ ប្រកួតរដូវកាលថ្មីនេះ។ 

Luton Town មើលទៅនឹងប្រឈមមុខជាមួយការប្រកួតដ៏លំបាកមួយទៀតនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Premier League ដោយគ្មានឈ្នះទាល់តែសោះ។

ជាការពិតណាស់ Luton Town បានគ្រប់គ្រងជ័យជម្នះបានតែ​ ១​ ប្រកួតគត់រហូតមកដល់បច្ចុប្បន្នសម្រាប់រដូវកាលថ្មីនេះ​ ដោយចាញ់មិនតិចជាង​ ៧​ ប្រកួតឡើយ។ 

ការព្យាករណ៍​ :​ ៧​ ប្រកួតក្នុងចំណោម​ ១១​ ប្រកួតក្នុងលីគរបស់ Luton Town នៅរដូវកាលនេះ បញ្ចប់ការប្រកួតដោយលទ្ធផលគ្រាប់បាល់ ៣ គ្រាប់ឬច្រើនជាងនេះ​ ដូច្នេះជម្រើសគ្រាប់ច្រើនជាង​ ២.៥គ្រាប់ មើលទៅជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester United​ ឈ្នះ​ និង​ Over ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង