Manchester United កំពុងតែតាមមើលខ្សែបម្រើរបស់​ Monaco កីឡាករ​ Youssouf Fofana

ខ្សែបម្រើ Youssouf Fofana របស់ Monaco ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបាន Manchester United កំណត់គោលដៅដោយមើលឃើញថា កីឡាករអន្តរជាតិបារាំងរូបនេះ ជាកីឡាករជំនួសតំណែង Casemiro ។

Casemiro បានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកមួយមកទល់ពេលនេះ ក្នុងនាមជាខ្សែបម្រើរបស់ Man Utd ហើយកីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រូវបានដកចេញពីក្រុមរហូតដល់ឆ្នាំថ្មី ដោយសារតែបញ្ហារបួស។

របាយការណ៍មួយនៅក្នុងកាសែត Manchester Evening News បានបង្ហាញថា ក្រុមរបស់ Erik ten Hag កំពុងរក្សាការចាប់អារម្មណ៍លើខ្សែបម្រើវ័យ២៤ឆ្នាំ Fofana ។

ចំណែកការចុះផ្សាយជាភាសាបារាំងរបស់​ RMC Sport ដែលរៀបរាប់ពីចំណាប់អារម្មណ៍ពី United លើ Fofana នៅពេលដែលពួកគេបន្តស្វែងរកជម្រើសសម្រាប់ពួកគេ។ កីឡាករវ័យ២៤ឆ្នាំរបស់ AS Monaco មានតម្លៃប្រហែល​២៥លានអឺរ៉ូ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង