Manchester United ជួបវិបត្តិរបួសកីឡាករសំខាន់ៗពីររូបបន្ថែមទៀត

បិសាចក្រហម​ Manchester United មានកីឡាករ១០នាក់ កំពុងរងរបួស ហើយ Erik ten Hag នឹងបែកញើសខ្លាំង សម្រាប់ការប្រកួតខាងមុនទល់នឹង Everton​។ 

នោះគឺបន្ទាប់ពីកីឡាករសំខាន់ៗ ពីររូប Marcus Rashford និង Andre Onana បានរងរបួសអំឡុងពេលការសម្រាកអន្តរជាតិនេះ។ 

Rashford បានចូលលេង​ក្នុងការប្រកួតរវាង​ England និង​ Malta រយៈពេលប្រហែលមួយម៉ោងប៉ុណ្ណោះ​ បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយមិត្តរួមក្រុម Trent Alexander-Arnold ហើយគាត់ត្រូវបានប្តូរចេញជំនួសដោយ Cole Palmer​ ។ 

អ្នកចាំទី Onana មិនអាចមើល​ Cameroon ឈ្នះ​ Mauritius ៣-០​ ពេលបញ្ចប់ការប្រកួតបានទេ​ ដោយបន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយក្រុមគ្រូពេទ្យ គាត់បានដើរចេញពីលើទីលានប្រកួតដោយទឹកមុខមិនល្អ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង