Gavi របួស​ជង្គង់​យ៉ាង​ធ្ងន់ធ្ងរ​ ប្តូរចេញទាំងស្រក់​ទឹក​ភ្នែក​ អំឡុង​ពេលការប្រកួតរវាង​ Spain និង​ Georgia

Barcelona រង​នូវ​សំពាធជាមួយនឹងការព្រួយបារម្ភជាខ្លាំង ​បន្ទាប់​ពី​កីឡាករ​វ័យក្មេងដ៏​អស្ចារ្យ Gavi បាន​ដួល​ដោយ​របួស​ជង្គង់​យ៉ាង​ធ្ងន់ធ្ងរ។

Gavi​ ដែលមាន​វ័យ​ ១៩​ឆ្នាំ​ បាន​ចាប់​ផ្តើម​ប្រកួតដំបូងសម្រាប់ Spain ជាមួយ​ ​Georgia ក្នុងវគ្គជម្រុះ​ Euro ២០២៤​ កាល​ពី​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​កីឡាកររូបនេះត្រូវ​បានបង្ខំចិត្តប្តូរចេញ​ក្នុង​តង់​ទី​មួយ​ក្រោមការដឹកនាំរបស់លោក Luis de la Fuente។

ហើយមិត្តរួមក្រុម Barca និង Spain​ កីឡាករ Ferran Torres បានអបអរគ្រាប់បាល់របស់គាត់ដោយលើកអាវលេខ ៩ របស់ Gavi ដែលធ្វើឱ្យមានការសន្និដ្ឋានថារបួសនេះគឺមិនស្រាលនោះទេ។

សូមបញ្ជាក់ថា​ Barcelona បានកំណត់ក្តីសង្ឃឹមខ្ពស់ទៅលើ Gavi ក្នុងរដូវកាលនេះ បន្ទាប់ពី Frenkie de Jong និង Pedri រងរបួសត្រូវអវត្តមាន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង