Cristiano Ronaldo ពន្យល់ប្រាប់អាជ្ញាកណ្តាលឱ្យកែប្រែការសម្រេចចិត្តឡើងវិញ​ ចំពោះការផ្តល់បាល់ពិន័យ១១ម៉ែត្រដល់គាត់

វាបានកើតឡើងត្រឹមតែរយៈពេលពីរនាទីប៉ុណ្ណោះក្នុងការប្រកួត នៅពេលដែលអតីតកីឡាកររបស់ Liverpool កីឡាករ Sadio Mane បានបញ្ជូនបាល់ចូលក្នុងប្រអប់ទីទៅឱ្យ​ Ronaldo ។​ 

Ronaldo ព្យាយាម​រកឱកាសស៊ុតជាលើក​ដំបូង ប៉ុន្តែ​ពេល​នោះត្រូវ​បាន​រារាំង គាត់​ក៏​ស្ទុះទៅរកបាល់ម្ដង​ទៀត ខណៈ​ពេលនោះក៏មានការប៉ះទង្គិចគ្នាជាមួយគូប្រកួតធ្វើឱ្យគាត់ដួលក្នុង​ប្រអប់ទី។

ភ្លាមនោះ អាជ្ញាកណ្តាលបានចង្អុលយ៉ាងលឿនទៅចំណុចពិន័យបាល់ប៉េណាល់ទីរបស់ក្រុម Persepolis​ ។

Replays បានបង្ហាញថា មិនមានការប៉ះទង្គិចណាមួយលើ Ronaldoហើយជាកិត្តិយសរបស់តារាព័រទុយហ្គាល់ ដែលភ្លាមៗនោះ គាត់បានងើបឡើងយ៉ាងឆាប់រហ័ស ហើយគ្រវីម្រាមដៃរបស់គាត់ ដើម្បីប្រាប់ទៅកាន់អាជ្ញាកណ្តាលឱ្យកែតម្រូវការសម្រេចចិត្តរបស់គាត់ម្តងទៀត​ ខណៈដែលការប្រកួតបញ្ចប់ដោយ​ Al-Nassr​ ០-០​ Persepolis​៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង