Erling Haaland ក្តៅក្រហាយជាមួយ​អាជ្ញាកណ្តាលខ្លាំងណាស់ បន្ទាប់ពីបញ្ឈប់ឱកាសគ្រាប់បាល់ឈ្នះរបស់​ Manchester City លើ​ Tottenham

Erling Haaland មានការក្តៅក្រហាយបន្ទាប់ពីឱកាសគ្រាប់បាល់ជ័យជម្នះចុងម៉ោងរបស់ Manchester City ត្រូវបានបញ្ឈប់ក្នុងម៉ោងបន្ថែមអំឡុងពេលកំពុងប្រកួតជាមួយ Tottenham ដែលនេះជាការសម្រេចចិត្តមិនប្រក្រដីមួយរបស់​អាជ្ញាកណ្តាល។

ខណៈដែល Man City ធ្វើការវាយបក ដើម្បីរកគ្រាប់បាល់ឈ្នះនៅនាទីចុងក្រោយ ដែល​ Haaland ត្រូវបាន Emerson Royal បង្កឱ្យមានកំហុស ហើយលោក Simon Hooper បានអនុញ្ញាតឱ្យ​លេងបន្ត​ ពេលនោះ Haaland បញ្ជូនបាល់ទៅឱ្យ Jack Grealish ដែលជាបាល់ចំណេញ តែប៉ុន្មានវិនាទីក្រោយមកគាត់ផ្លុំកញ្ចែរបស់គាត់ដើម្បីបញ្ឈប់នឹងលេងឡើងវិញ។

លោក​ Hooper មិន​បាន​ផ្លុំ​កញ្ចែដំបូង​ទេ ហើយគាត់​គួរ​តែ​អនុញ្ញាត​ឱ្យ​លេង​បន្ត ដែលពេលនោះ​ Grealish គឺ​នៅសល់មួយ​ទល់​នឹង​មួយ​ជាមួយ​អ្នក​ចាំទី​ប៉ុណ្ណោះ។ 

Haaland បានធ្វើការតវ៉ា ហើយស្រែកខ្លាំងៗដាក់លោក Hooper ដោយមិនទទួលផលអ្វីឡើយ ហើយនៅពេលដែលសំឡេងកញ្ចែពេញម៉ោងបានផ្ទុះឡើង​ ភ្លាមៗក្រោយពីចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ Haaland បានបង្ហោះវីដេអូឃ្លីបនៃឧប្បត្តិហេតុនោះ​ អមជាមួយនឹងចំណងជើងថា "Wtf"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង