ព្យាករណ៍គូ​ Aston Villa vs Arsenal ថ្ងៃទី៩ធ្នូ

បន្ទាប់ពីឈ្នះ​ Manchester City កាលពីយប់ថ្ងៃពុធ​ Aston Villa​ នៅថ្ងៃសៅរ៍នេះ​ ត្រូវបើកទ្វារកីឡដ្ឋាន​ Villa Park ជាថ្មីម្តងទៀត​ ដើម្បីប្រកួតជាមួយក្រុមឈរនៅកំពូលតារាង​ Arsenal​ ។ 

អ្វីដែលសំខាន់បង្ហាញថា Aston Villa ចាញ់តែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ១១​ ប្រកួតចុងក្រោយក្នុងលីគ​ ដែលក្នុងនោះឈ្នះមិនតិចជាង​ ៨​ ប្រកួតឡើយ។

ជម្រើសគ្រាប់​បាល់ស៊ុតបញ្ចូលទីច្រើន​រវាងក្រុម​ទាំង​ពីរ​ក៏​អាច​ជាជម្រើសដ៏ល្អមួយសម្រាប់ការប្រកួតនៅ Villa Park ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ព្រោះ ១០ ប្រកួត​ក្នុង​ចំណោម ១៥ ប្រកួត​របស់ Aston Villa សរុប​ក្នុង​លីគរដូវ​កាល​នេះ​បញ្ចប់ដោយក្រុម​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទីគ្នា។ 

ក្រុមរបស់លោក Mikel Arteta ប្រកួតជាញ់តែ​ ១​ ប្រកួតគត់មកទល់ពេលនេះ ហើយឈ្នះ​ ៥​ ប្រកួតក្នុងចំណោម​ ៧​ ប្រកួតក្រៅទឹកដីមកទល់នឹងបច្ចុប្បន្ន។

៥​ ប្រកួតក្នុងចំណោម​ ១០​ ប្រកួតចុងក្រោយរបស់ Arsenal សរុបការលេងនៅក្នុងលីគ បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា ហើយជម្រើសនេះមើលទៅទំនងជានឹងកើតឡើងម្តងទៀតថ្ងៃសៅរ៍នេះនៅ Villa Park ផងដែរ។

ការព្យាករណ៍​ :​ ៣​ ប្រកួតក្នុង​ចំណោម​ការ​ជួប​គ្នា​ ៤​ ប្រកួតចុង​ក្រោយ​រវាង Aston Villa និង Arsenal បានឱ្យឃើញថា លទ្ធផលបញ្ចប់ដោយក្រុម​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទីគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ ស្មើ ដោយក្រុមទាំង​ពីរ​ស៊ុត​បញ្ចូល​ទីគ្នា៕
 

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង