ព្យាករណ៍គូ​ Tottenham v Newcastle United ថ្ងៃទី១០ធ្នូ

បន្ទាប់ពីចាញ់កាលពីពាក់កណ្តាលសប្តាហ៍​ដូចគ្នា​ Tottenham​ និង​ Newcastle United​ នឹងត្រូវជួបគ្នា​នៅកីឡដ្ឋាន​Tottenham Hotspur​ យប់ថ្ងៃអាទិត្យនេះ។ 

Tottenham​ បច្ចុប្បន្នមិនបានប្រកួតឈ្នះ​ ៥​ ប្រកួត​បន្ត​បន្ទាប់​ដោយក្នុងនោះពួកគេចាញ់​ ៤​ ប្រកួត។ 

ដែលគិតមកទល់ពេលនេះ Tottenham ប្រកួតចាញ់ក្នុងទឹកដីកីឡដ្ឋាន Tottenham Hotspur ៣​ ប្រកួតចុងក្រោយ។ ក៏ប៉ុន្តែគ្រាប់បាល់ជាច្រើនមើលទៅទំនងជានឹងកើតឡើងក្នុងការប្រកួតនេះ​ ដោយសារតែ ១១​ ប្រកួតក្នុងចំណោម ១៥​ ប្រកួតរបស់ Tottenham មកទល់នឹងបច្ចុប្បន្នបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ 

Newcastle ក៏​បានប្រកួតចាញ់កាលពីពាក់​កណ្តាល​សប្តាហ៍​ផងដែរ​ ដែលនេះជាការចាញ់ទី២ក្នុងចំណោម​ ១១​ ប្រកួតចុងក្រោយសរុបក្នុងលីគ។

ជាការពិតណាស់ Newcastle ឈ្នះតែ​ ១​ប្រកួតគត់ចំណោម​ ៩​ប្រកួតចុងក្រោយក្រៅទឹកដីក្នុងលីគ ដូច្នេះការរំពឹងទុកនៃការឈ្នះក្រៅទឹកដីនៅលើ Tottenham ហាក់ដូចជាតិចណាស់។ ប៉ុន្តែគ្រាប់ស៊ុតបញ្ចូលទីច្រើនអាចនឹងកើតឡើងថ្ងៃអាទិត្យនេះ ខណៈដែល​ ៦​ប្រកួតក្នុងចំណោម​ ១០​ ប្រកួតក្រៅទឹកដីចុងក្រោយរបស់ Newcastle លទ្ធផលបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។

ការព្យាករណ៍​ :​ ជម្រើសគ្រាប់បាល់ពិតជាល្អសម្រាប់ការប្រកួតនេះ ព្រោះថា ក្រុមទាំងពីរតែងតែស៊ុតបញ្ចូលទីគ្នាក្នុងជំនួប​ ៧​ ប្រកួតកន្លងរវាង Tottenham និង Newcastle United។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Over ២.៥​ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង