លោក​ Pep Guardiola និយាយថា 'យើងមិនដឹងទេ' ថាពេលណាដែលខ្សែប្រយុទ្ធ Erling Haaland នឹងត្រលប់មកកាន់ទីលានប្រកួតវិញ

អ្នកចាត់ការរបស់ក្លឹប Manchester City លោក Pep Guardiola បាននិយាយថាក្លឹប "មិនដឹង" ថាពេលណាទើប Erling Haaland ជាពីរបួសជើងនោះទេ។

Haaland ត្រូវបានដកចេញពីការប្រកួតក្របខ័ណ្ឌ Premier League នៅក្នុងការប្រកួត​រវាង​ Man City និង Luton កាលពីថ្ងៃអាទិត្យ​ ដោយមានការរាយការណ៍ថា គាត់រងរបួសហើយត្រូវសម្រាកជាច្រើនសប្តាហ៍។

ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយក្លឹប ហើយមានន័យថា Haaland នឹងខកខានការប្រកួត Champions League ទល់និង Red Star Belgrade នៅថ្ងៃពុធ និង Crystal Palace នៅថ្ងៃទី ១៦ ខែធ្នូ​ ផងដែរ។

និយាយទៅកាន់ BBC បន្ទាប់ពី City ឈ្នះ ២-១ នៅ Kenilworth Road កាលពីថ្ងៃអាទិត្យ លោក Guardiola បានរំលឹកឡើងវិញពីភាពមិនប្រាកដប្រជារបស់គាត់ ប៉ុន្តែគាត់សង្ឃឹមថា Haaland នឹងត្រលប់មកវិញសម្រាប់ការប្រកួត Club World Cup នៅចុងខែនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង