ព្យាករណ៍គូ​ Luton Town vs Newcastle United ថ្ងៃទី២៣ធ្នូ

Luton Town ហាក់ដូចជាអស់សង្ឃឹម ​ដើម្បីជៀស​វាង​ពីការ​បរាជ័យ​ជា​លើក​ទី​បួន​ក្នុងលីគនៅ​ថ្ងៃ​សៅរ៍​នេះ នៅពេល​ដែលពួកគេ​ត្រូវស្វាគមន៍ក្រុមភ្ញៀវ Newcastle United មកកាន់កីឡដ្ឋាន Kenilworth Road​។ 

គិតរហូតមកដល់ពេលបច្ចុប្បន្ន​ក្រុមម្ចាស់ផ្ទះ Luton Town ប្រកួតចាញ់ ១១​ប្រកួតក្នុងចំណោម ១៦ប្រកួតក្នុងលីគ និងឈ្នះតែ ២​ប្រកួតប៉ុណ្ណោះ។ 

អ្វីដែលកាន់តែអាក្រក់គឺ Luton Town ក៏ចាញ់ ៥ ប្រកួតក្នុងចំណោម ៨ប្រកួតក្នុងទឹកដីរបស់ខ្លួនឯងផងដែរ​ ហើយចាញ់ប្រកួតទី៦ ក៏អាចនឹងកើតឡើងនៅថ្ងៃសៅរ៍នេះ ក្នុងជំនួបទល់និង Newcastle United ផងដែរ។

Newcastle United ប្រកួតឈ្នះ​ ៨​ប្រកួតក្នុងចំណោម ១៣​ប្រកួតចុងក្រោយក្នុងលីគ។ បន្ទាប់ពីប្រកួតចាញ់​ ៣​ ប្រកួតជាប់ៗគ្នា​ ដោយចាញ់ Manchester City, Liverpool និង Brighton ដែលថ្មីៗនេះ Newcastle ក៏ចាញ់​ ៣​ ប្រកួតចុងក្រោយនៅក្រៅទឹកដីផងដែរ។

ជាការពិតណាស់ Newcastle បានគ្រប់គ្រងជ័យជម្នះក្រៅដីតែ​ ១​ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១១​ ប្រកួតចុងក្រោយនៃការធ្វើដំណើររបស់ពួកគេ។

ការព្យាករណ៍​ :​ ទាំង Luton Town និង Newcastle United បានចូលរួមក្នុងជំនួបដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីជាច្រើន នាពេលថ្មីៗ​នេះ​ ហើយគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីដ៏ច្រើន ត្រូវបានរំពឹងទុកថា នឹងកើតឡើងនៅកីឡដ្ឋាន​Kenilworth Road នៅថ្ងៃសៅរ៍នេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Over ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង