Donny van de Beek បញ្ចប់ការប្តូរទៅកាន់ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើង​ពី​ Manchester United​

Van de Beek វ័យ២៦ឆ្នាំ បានប្តូរទៅលេងនៅ Eintracht Frankfurt ដោយលក្ខខណ្ឌខ្ចីជើង​ ដែលចំណាយពេលត្រឹមតែ១២ម៉ោងដំបូងប៉ុណ្ណោះ នៃទីផ្សារដោះដូរកីឡាករខែមករា។

សូមបញ្ជាក់ថា​ Van de Beek​ បានបង្ហាញខ្លួនត្រឹមតែ២១នាទីប៉ុណ្ណោះ ក្នុងរដូវកាលនេះសម្រាប់ក្រុមបីសាចក្រហម។ 

ហើយភាគី Bundesliga មានជម្រើសដើម្បីធ្វើកិច្ចសន្យាជាអចិន្ត្រៃយ៍ លើ​កីឡាករសញ្ជាតិហូឡង់រូបនេះ នៅចុងបញ្ចប់នៃរដូវកាលនេះ​។ 

គេយល់ថាតម្លៃដែល​ United នឹងទទួលបានគឺប្រហែល ៩.៥​លានផោន ជាមួយនឹងអត្ថប្រយោជន៍បន្ថែមដែលអាចកើនឡើងដល់ ១២ លានផោន។

ហើយក្រុមបិសាចក្រហមខាតបង់ទឹកប្រាក់ប្រហែល ៣០លានផោន លើខ្សែបម្រើរូបនេះដែលបានប្តូរពី Ajax ក្នុងតម្លៃ ៤០លានផោនក្នុងឆ្នាំ២០២០៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង