ម្ចាស់ក្លឹប​ Newcastle ចង់នាំយកគ្រូបង្វឹករបស់ Girona លោក​ Michel Sanchez មកជំនួសតំណែងលោក Eddie Howe

លោក Michel Sanchez ដែលជាគ្រូបង្វឹករបស់ក្លឹប Girona បានក្លាយជាបេក្ខភាពមួយរូប ដើម្បីជំនួសតំណែងរបស់លោក Eddie Howe នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។

យោងតាមសារព័ត៌មាន ​​Marca បានឱ្យដឹងថា ម្ចាស់ក្លឹបរបស់​ Newcastle កំពុងរំពឹងយ៉ាងមុតមាំ ក្នុងការប្រគល់តំណែងទៅឱ្យលោក​ Michel Sanchez ដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បានចាត់ទុកថាជាបេក្ខជនដ៏សំខាន់ម្នាក់ ដើម្បីជំនួសតំណែងលោក Eddie Howe។

រដូវកាលនេះ ក្រោមការដឹកនាំរបស់លោក​ Michel Sanchez ក្លឹប​ Girona ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកាន់កាប់ដូចគ្នា ជាមួយ Manchester City បច្ចុប្បន្នកំពុងមានពិន្ទុស្មើជាមួយនឹង Real Madrid នៅលើកំពូលតារាងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។

លោក Eddie Howe ដែលជាគ្រូបង្វឹកបច្ចុប្បនរបស់ Newcastle កំពុងស្ថិតក្រោមសម្ពាធឆ្លងកាត់ពាក់កណ្តាលរដូវកាលដ៏លំបាក។ ចាញ់​ ៤​ ប្រកួតក្នុងចំណោម​ ៥​ ប្រកួតចុងក្រោយក្នុងលីគបានធ្វើឱ្យ Newcastle ធ្លាក់ឈរនៅលេខ៩ក្នុងតារាង Premier League ដោយមាន ១១ពិន្ទុ តាមពីក្រោយក្រុមឈរលេខ៤ Arsenal និងឈរនៅក្រៅតំបន់អឺរ៉ុបជាលើកដំបូងចាប់តាំងពីខែសីហា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង