Real Madrid វ៉ាដាច់ក្រុមឈ្នះពានបី Manchester City ឡើងឈរលើកំពូលតារាង​ Money League

Real Madrid បានវ៉ាដាច់ Manchester City ក្លាយជាក្លឹបបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេ នេះបើយោងតាមការវិភាគដោយ Deloitte។

Real រកចំណូលបានច្រើនបំផុត ៨៣១ លានអឺរ៉ូ (៧១០​ លានផោន) ដើម្បីឈរលើកំពូលតារាងនៃការសិក្សា Money League ពីរដូវកាល ២០២២-២៣ ។

Manchester City ធ្លាក់មកឈរនៅលេខ២ បើទោះបីជាមានកំណត់ត្រាប្រាក់ចំណូល ៨២៦​ លានអឺរ៉ូ (៧០៥.៦ លានផោន) ដែលត្រូវបានជួយដោយជោគជ័យឈ្នះ FA Cup, Premier League និង Champions League របស់ពួកគេ។

Real ឈរនៅលើកំពូលតារាងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧-១៨ ទោះបីជាចាញ់ Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League និងបញ្ចប់ត្រឹមឈរនៅលេខ២តាមពីក្រោយ Barcelona ក្នុងលីគ La Liga ប៉ុន្តែ​ Real​ បានឈ្នះ Copa del Rey, Uefa Super Cup និង FIFA Club World Cup​ ។

ហេីយក្នុងនោះ​ Paris Saint-Germain (៨០២ លានអឺរ៉ូ), Barcelona (៨០០​ លានអឺរ៉ូ) និង Manchester United (៧៤៦ លានអឺរ៉ូ) បញ្ចប់ឈរនៅក្រុមកំពូលទាំង៥៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង