Manchester United ច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើ Karim Benzema

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ Karim Benzema វ័យ​៣៦​ឆ្នាំ​ កំពុង​ស្វែង​រក​ផ្លូវ​រត់​ចេញ​ពី​ Saudi Pro League បន្ទាប់​ពី​បាន​ចំណាយពេលត្រឹម​តែ​៦​ខែ។

ប៉ុន្តែទោះបីជា​មានខ្សែប្រយុទ្ធកណ្តាលតែមួយគឺ Rasmus Hojlund សម្រាប់ពេញមួយរដូវកាលនេះក៏ដោយ​ ក៏ United បានបដិសេធសូមបីតែការពិភាក្សា​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ។

នោះ​គឺ​ដោយសារតែ​មានការអះអាង​ថា​ United នឹងត្រូវចំណាយទឹកប្រាក់ជាច្រើន​លើសលប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​យក​កីឡាករ​ដែល​រក​ចំណូលបាន​ ៨៦លាន​ផោន ​ក្នុង​មួយ​ឆ្នាំ ​ដើម្បីមក​កាន់ Old Trafford។

United កំពុងតែប្រុងប្រយ័ត្ន​ និងយកចិត្តទុកដាក់លើការចំណាយលើប្រាក់ឈ្នួល និងថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីរក្សាឱ្យបាននូវគោលការណ៍ណែនាំដោយ Financial Fair Play​៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង