ព្យាករណ៍គូ​ Manchester United vs West Ham United ថ្ងៃទី៤កុម្ភៈ

ការប្រកួត​ Premier League ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ Manchester United នឹងត្រូវប្រកួតជាមួយ​ West Ham United ក្នុងកីឡដ្ឋាន Old Trafford ។  

Manchester United នៅ​តែ​កំពុងតាម​ពីក្រោយ​៨​ពិន្ទុ​ពី​តំណែង​ក្រុម​មានឈ្មោះប្រកួត Champions League ។ United នឹងឡើងទៅឈរនៅក្រុមកំពូលទាំង៦​ ប្រសិន​ជាអាចយកឈ្នះលើ​ West Ham ។

ទម្រង់​លេង​ក្នុងផ្ទះក្នុង​លីគ​បានឱ្យឃើញ​ថា​ United  ប្រកួតឈ្នះ​ ៦​ប្រកួត និងចាញ់​ ៤​ ប្រកួត។

West Ham មិនមានកំណត់ត្រាល្អក្នុងទឹកដី Old Trafford ទេ។ ៣​ ប្រកួតចុង​ក្រោយ​ដែលជាការប្រកួតក្នុងលីគ ពួក​គេ​សុទ្ធ​តែ​ចាញ់​ United ដោយ​លទ្ធផល ១-០​ គ្រប់ប្រកួត។

West Ham ត្រូវតែត្រលប់ទៅរកទម្រង់លេងដែលបានបង្ហាញក្នុងខែធ្នូ នៅពេលដែលពួកគេយកឈ្នះ United ២-០ ក្នុងផ្ទះ។

ការព្យាករណ៍​ :​ West Ham មិនទាន់ឈ្នះ​ ហើយមានក៏កំណត់ត្រាលីគមិនល្អ ពេលមកលេងនៅ Old Trafford រដូវកាលនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង