Lionel Messi ការពារ​ភាពចម្រូងចម្រាស​នៃ​អវត្តមានការប្រកួតមិត្តភាពក្នុងទីក្រុង Hong Kong ដោយនិយាយថា​ 'ខ្ញុំ​ក៏ចង់​ចូល​រួម'

Lionel Messi បានសង្កត់ធ្ងន់ថារបួសបានរារាំងគាត់ ដើម្បីចូលលេងឱ្យក្លឹប Inter Miami ក្នុងការប្រកួតមិត្តភាពដ៏ល្បីមួយក្នុងទីក្រុង​ Hong Kong ដោយត្រូវបានអ្នកគាំទ្រស្រែកហ៊ោមិនពេញចិត្ត សម្រាប់ការអង្គុយលើកៅអីបម្រុងរបស់គាត់។

អ្នកគាំទ្រដែលម្នាក់ៗ បានចំណាយលើសពី ១០០ផោន សម្រាប់សំបុត្រមួយ​ ត្រូវបានលឺថា មានការស្រែកទាមទារប្រាក់សំណងមកវិញ​ ស្របពេលដែលសហម្ចាស់សិទ្ធិផ្តាច់មុខ ដែលជាអតីតប្រធានក្រុមអង់គ្លេស David Beckham ក៏ត្រូវបានសើចចំអកនៅពេលថ្លែងសុន្ទរកថា ក្នុងការប្រកួតថ្ងៃអាទិត្យផងដែរ។

រដ្ឋាភិបាលហុងកុង ទាមទារការពន្យល់ពីអ្នករៀបចំកម្មវិធី Tatler Asia ដោយបានលើកថា ក្រសួងពាក់ព័ន្ធបានព្យាយាមបង្ខំ Miami ឱ្យដាក់កីឡាករ Messi ចូលលេងផងដែរ។

ម្ចាស់ជើងឯក World Cup អាហ្សង់ទីន និយាយថា 'ខ្ញុំ​ក៏ចង់​ចូល​រួម' ដែលត្រូវបានរិះគន់ដោយរដ្ឋបាលនៃតំបន់ពិសេសរបស់ប្រទេសចិន ចំពោះការមិនចូលរួមក្នុងផ្នែកណាមួយនៅក្នុងការប្រកួត៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង