គ្រូបង្វឹក Liverpool បញ្ជាក់​ថា Diogo Jota ត្រូវ​អវត្តមាន​រយៈពេលជាច្រើនខែ ដោយសារ​របួស

លោក Jurgen Klopp បាននិយាយថា គាត់មិនអាចផ្តល់ពេលវេលាជាក់លាក់សម្រាប់បញ្ហារបួសរបស់ Diogo Jota បានទេ ប៉ុន្តែបាននិយាយថា ខ្សែប្រយុទ្ធ Liverpool នឹងអវត្តមានជាច្រើនខែ។

Jota ត្រូវ​បាន​គេ​ដក​ចេញ​ពី​ទីលាន​ប្រកួតក្នុង​តង់​ទី​មួយ ពីការប្រកួតឈ្នះរបស់ Liverpool លើ Brentford កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី Christian Norgaard បង្ករបួសយ៉ាង​ខ្លាំង​លើ​ជើង​របស់​គាត់។

របួសរបស់ Jota កើតឡើងជាបញ្ហាមួយសម្រាប់ Liverpool ដែលកីឡាករអន្តរជាតិព័រទុយហ្គាល់ ដើរតួយ៉ាងសំខាន់សម្រាប់អវត្តមានរបស់ Mo. Salah។ ក្នុងការបង្ហាញខ្លួន​ ២៨​ ប្រកួត នៅទូទាំងការប្រកួតទាំងអស់រដូវកាលនេះ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី​ ១៨​គ្រាប់ និង assist ជាច្រើនគ្រាប់ផងដែរ។

Jota នឹងចូលរួមជាមួយ Trent Alexander-Arnold ក្នុងបញ្ជីកីឡាករអវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់និង Chelsea នៅថ្ងៃទី ២៥ ខែកុម្ភៈផងដែរ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង