Bayern Munich 'បើកការពិភាក្សាពីលោក​ Xabi Alonso' ក្នុងការជំនួសតំណែងលោក Thomas Tuchel

Bayern Munich បានបើកការពិភាក្សាពីលោក Xabi Alonso អំពីលទ្ធភាពដែលគ្រូបង្វឹករបស់ Bayer ​Leverkusen រូបនេះ ​ផ្លាស់មកកាន់​ Bayern ដើម្បីជំនួសតំណែងលោក Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះ។​ 

Alonso ត្រូវបានរំពឹងថា គឺជាគោលដៅគ្រូបង្វឹកដែលមានតម្រូវការដ៏ក្តៅគគុក នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយបច្ចុប្បន្ន​ Leverkusen ក្រោមការដឹកនាំរបស់គាត់ នៅតែមិនទាន់ស្គាល់ចាញ់នៅឡើយ​ ហើយពួកគេខិតជិតដល់ការឈ្នះពាន Bundesliga ស្របពេលដែល Liverpool និង Bayern មានការចាប់អារម្មណ៍​ជាខ្លាំងលើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ។

Alonso ត្រូវ​បាន​ Bayern កំណត់ជា​បេក្ខភាព​ពេញ​ចិត្ត​របស់​ក្លឹប ​ដើម្បី​ជំនួស​តំណែងលោក Tuchel បន្ទាប់ពីក្រុម​របស់​គាត់ ​ដេញតាមពីក្រោយ Leverkusen ក្រោមការដឹកនាំរបស់ Alonso ដល់​ទៅ ១០ ពិន្ទុ​ក្នុង​តារាង​។

Leverkusen តាមមើលទៅ នឹងបញ្ចប់​ការគ្រងតំណែងជើងឯកក្របខ័ណ្ឌកំពូលអាឡឺម៉ង់ រយៈពេល ១២ឆ្នាំរបស់ Bayern និងឈ្នះ​ជើងឯក​ Bundesliga ជាលើកដំបូង ដោយក្រោមការដឹកនាំរបស់ Alonso៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង