Bayer Leverkusen បានបន្តរក្សាការនាំមុខ ១០ ពិន្ទុនៅកំពូលតារាង Bundesliga ជាមួយនឹងជ័យជំនះលើ Wolfsburg​ ២-០

ក្រុមភ្ញៀវ​ Wolfsburg បានប្រឈមមុខនឹងការប្រកួតដ៏លំបាកបន្ទាប់ពីពួកគេបានបាត់បង់កីឡាករម្នាក់​ ដោយការបណ្តេញរបស់កីឡាករ Moritz Jenz នៅនាទី ២៨ បន្ទាប់ពីទទួលបានកាតលឿងទីពីរ។

Leverkusen បានបើកការនាំមុខ ៨នាទីក្រោយមក នៅពេលដែលអតីតខ្សែប្រយុទ្ធរបស់ Southampton និង Burnley កីឡាករ Nathan Tella តែតបាល់បញ្ចូលទី។

កីឡាករ​ Florian Wirtz បានទទួលការបញ្ជូនបាល់ពីកីឡាករ Exequiel Palacios ដើម្បីធ្វើឱ្យមានលទ្ធផល ២-០ បួននាទីពីម៉ោងបញ្ចប់។ ជ័យជំនះនេះ​គឺ​ជា​ជ័យជំនះ​ទី៦​ជាប់​ៗ​គ្នា ​សម្រាប់​ក្រុម​របស់​លោក Xabi Alonso។

Leverkusen កំពុងឈរនៅកំពូលតារាងដោយមាន ៦៧ ពិន្ទុ ខណៈដែលក្រុមការពារតំណែងជើងឯក Bayern Munich ឈរនៅលេខ២ មាន ​​៥៧ ពិន្ទុ​ បន្ទាប់ពីក្រុមរបស់លោក Thomas Tuchel បានយកឈ្នះលើក្រុម Mainz 05 ដោយលទ្ធផល​ ៨-១៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង