អតីតនាយកផ្នែកកីឡា លោក Michael Edwards គ្រោងនឹងត្រលប់ទៅកាន់ Liverpool វិញ​ ក្នុងតួនាទីថ្មីជា​ CEO

Michael Edwards នឹងត្រលប់មកកាន់ Liverpool វិញ ក្នុងតួនាទីថ្មីជាប្រធានផ្នែកប្រតិបត្តិការបាល់ទាត់។ តួនាទីចាស់របស់គាត់ជានាយកផ្នែកកីឡា ដែលអំឡុងពេលកាន់ដំណែងគាត់ត្រូវបានគេសរសើរថា បានធ្វើការចុះហត្ថលេខាកីឡាករសំខាន់ៗជាច្រើន ដែលរួមមានអ្នកចាំទី Alisson ខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Sadio Mane និង Mohamed Salah ។ 

លោក​ Edwards នឹង​សម្លឹង​នាំយកប្រធាន​ផ្នែក​កីឡា​ថ្មី ហើយ​ក៏​ដូចជា​អ្នកជំនួស​ដំណែងលោក​ Jurgen Klopp ផង​ដែរ។

សូមបញ្ជាក់ថា​ Liverpool គ្មាន​ប្រធាន​ផ្នែក​កីឡា​ បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Jorg Schmadtke នៅ​ក្នុងទីផ្សារ​ដោះដូរ​កីឡាករ​កាលពីខែមករា។

សូមរំលឹកឡើងវិញថា​ លោក​ Edwards បានចាកចេញពី Liverpool ក្នុងឆ្នាំ២០២២​ បន្ទាប់ពីចំណាយពេល ១១ ឆ្នាំនៅជាមួយក្លឹប។​ គាត់បានធ្វើការជាអ្នកប្រឹក្សាសម្រាប់អាជីវកម្មគ្រប់គ្រងកីឡា Ludonautics ប៉ុន្តែគាត់នឹងចាកចេញពីតួនាទីនោះ ដើម្បីមកកាន់តំណែងថ្មីជា CEO បាល់ទាត់នៅ Liverpool​៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង