គ្រាប់បាល់ Jadon Sancho និង Marco Reus បានជួយឱ្យ​ Borussia Dortmund ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ

Borussia Dortmund បានឡើងទៅវគ្គវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជើងទី២ ដោយបានយកឈ្នះ PSV Eindhoven ២-០ ដែលលទ្ធផលសរុបឈ្នះ ៣-១ ។

ក្រុមម្ចាស់ផ្ទះអាឡឺម៉ង់បានគ្រប់គ្រងទាំងស្រុងក្នុងតង់ទី១​ ចាប់ពីពេលដែល Jadon Sancho បើកការស៊ុតបញ្ចូលទីនាំមុខត្រឹមតែ៣នាទី នៃការប្រកួតប៉ុណ្ណោះ។ 

Marco Reus ដែលជាកីឡាករបម្រុងបានវាយបកស៊ុតបញ្ចូលទី ដោយសារតែកំហុសកីឡាកររបស់ PSV នៅក្នុងម៉ោងបន្ថែម​ ដោយនៅសល់មួយទល់នឹងមួយជាមួយអ្នកចាំទី Walter Benitez ហើយអ្វីៗបញ្ចប់យ៉ាងរលូន។

លើសពីនេះ​ទៅទៀត​ Jadon Sancho ក៏ត្រូវបានជាប់ជាកីឡាករល្អបំផុត នៃការប្រកួតបន្ទាប់ពីបញ្ជូន Dortmund ទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ UEFA Champions League៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង