លោក​ Erik ten Hag អាច​នឹង​ត្រូវ​ផ្លាស់ទៅកាន់ក្លឹបនៅ Bundesliga ប្រសិន​បើ​ត្រូវ Man United បណ្តេញ​ចេញ​នៅ​ចុង​រដូវ​កាល​នេះ

សារព័ត៌មាន​ The Daily Star ជឿជាក់ថា ក្លឹបនៅ Bundesliga មួយចំនួនអាចធ្វើការផ្លាស់ប្តូរសម្រាប់លោក Erik ten Hag ប្រសិនបើគាត់ចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។

ជាមួយនឹង​​សម្ពាធ​របស់គ្រូបង្វឹកសញ្ជាតិ​ហូឡង់ បច្ចុប្បន្នកំពុងតែប្រឈម​ ក្នុងនោះ Bayer Leverkusen, Stuttgart និង Bayern Munich សុទ្ធតែ​ក្លឹបដែលចាប់អារម្មណ៍លើរូបគាត់។

លោក​ Ten Hag ត្រូវតែយកឱ្យបានកៅអីប្រកួតនៅក្របខ័ណ្ឌ Champions League ដើម្បីមានឱកាសបន្តដឹកនាំ Manchester United ស្របពេលដែលលោក Sir. Jim Ratcliffe បានកំណត់គោលដៅលោក Gareth Southgate ជាជម្រើសគ្រូបង្វឹកថ្មី ដើម្បីជំនួសដំណែងរូបគាត់។

Bayern Munich បាននិងកំពុងតាមដានលើស្ថានភាពលោក Ten Hag ហើយក៏មានការកោតសរសើរចំពោះគ្រូបង្វឹកវ័យ ៥៤ឆ្នាំរូបនេះផងដែរ​ បើទោះបីជាលោក Xabi Alonso​ នៅតែជាជម្រើសទី១របស់ពួកគេ ដើម្បីជំនួស Thomas Tuchel ដែលចាកចេញក៏ដោយ។

ប៉ុន្តែ Bayer Leverkusen និង VFB Stuttgart ក៏ពេញចិត្តចិត្តលើលោក Ten Hag ផងដែរ ហើយក៏មានបំណងឱ្យគាត់ត្រលប់ទៅការគ្រប់គ្រងវិញយ៉ាងឆាប់រហ័ស។ Leverkusen ត្រូវរកអ្នកជំនួសកន្លែង Alonso ដែលកំពុងទទួលបានការផ្តល់ជូនពី Bayern និង Liverpool ដែលចង់ឱ្យគាត់បន្តតំណែងរបស់លោក Jurgen Klopp នៅ Anfield៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង