កីឡាករសំខាន់អង់គ្លេស៣នាក់ ដកខ្លួនចេញការប្រកួតរវាង អង់គ្លេស​ និង​បែលហ្សិក

លោក​ Gareth Southgate ត្រូវតែរៀបចំក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ បន្ទាប់ពីខ្សែការពារ Kyle Walker និង Harry Maguire ក៏ដូចជាអ្នកចាំទី Sam Johnstone បានដកខ្លួនចេញមុនការប្រកួតមិត្តភាពជាមួយបែលហ្សិក​ នៅថ្ងៃអង្គារ។

ខ្សែការពារ Kyle Walker និង Harry Maguire បានចូលរួមក្នុងការប្រកួតដែល​ អង់គ្លេសចាញ់​ ប្រេស៊ីល ១-០ កាលពីថ្ងៃសៅរ៍ ហើយពួកគេនឹងត្រលប់ទៅក្លឹបវិញ ក៏ដូចជាអ្នកចាំទី Sam Johnstone របស់ Crystal Palace ផងដែរ។

តំណែងរបស់ពួកគេត្រូវជំនួសដោយមិត្តរួមក្រុម Manchester City របស់ Walker គឺ Rico Lewis និងអ្នកចាំទី James Trafford របស់ Burnley ក៏ត្រូវបានកោះហៅផងដែរ។ 

លោក Southgate កំពុងទន្ទឹងរង់ចាំក្នុងការទទួលស្វាគមន៍បែលហ្សិក​ មកកាន់កីឡដ្ឋាន Wembley បើទោះបីជាលទ្ធផលប្រកួតមិនដែលចាញ់ ១០​ ប្រកួតរបស់ក្រុមតោកំណាចបានបញ្ចប់ដោយសារ​ ប្រេស៊ីល ក៏ដោយ​ ដែលកីឡាករ Endrick វ័យ ១៧ ឆ្នាំជាអ្នកស៊ុតបញ្ចូលទីបានសម្រេច៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង