Vinicius Jr បាននិយាយទាំងស្រក់ទឹកភ្នែក​ថា រូបគាត់ "បាត់បង់ការចង់លេង" ដោយសារតែការរើសអើងជាតិសាសន៍​ ឈានចូលដល់ការប្រកួតនៅ​អេស្ប៉ាញ ​យប់នេះ

ប្រេស៊ីល នឹងត្រូវប្រកួតជាមួយ​ អេស្ប៉ាញ​ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅសប្តាហ៍នេះ ក្រោមពាក្យស្លោក "One Skin" ជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍។

Vinicius Jr បានស្រក់ទឹកភ្នែក នៅពេលគាត់និយាយអំពីបញ្ហា នៃការរើសអើងជាតិសាសន៍ ដែលគាត់បានប្រឈមមុខនៅក្នុងកីឡាបាល់ទាត់ ដែលកំពុងធ្វើឱ្យគាត់បាត់បង់ "ការចង់លេង" ការប្រកួតរបស់គាត់។

នៅក្នុងសន្និសីទសារព័ត៌មានដ៏រំជួលចិត្តមួយ Vinicius បានស្រក់ទឹកភ្នែកនៅពេលដែលគាត់បានឆ្លើយសំណួរ អំពីការរើសអើងជាតិសាសន៍ និងបញ្ហាដែលបានកើតឡើងចំពោះរូបគាត់។

កីឡាករវ័យ ២៣ឆ្នាំ នឹងមានវត្តមានសម្រាប់​ ប្រេស៊ីល​ នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃអង្គារនេះ​ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ អេស្ប៉ាញ​ ដែលនឹងត្រូវលេងក្រោមពាក្យស្លោក "One Skin" ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍។

គួរបញ្ជាក់ថា​ ខ្សែប្រយុទ្ធប្រេស៊ីល និង Real Madrid កីឡាករ Vinicius ត្រូវបានទទួលរងនូវការរំលោភបំពាន នៃការរើសអើងជាតិសាសន៍នៅកីឡដ្ឋានជាច្រើនជុំវិញប្រទេសអេស្ប៉ាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង