ព្យាករណ៍គូ​ Liverpool vs Sheffield United ថ្ងៃទី៣មេសា

ការប្រកួត​ Premier League ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ដែល​ Liverpool នឹងត្រូវប្រកួតជាមួយ​ Sheffield United នៅកីឡដ្ឋាន​ Anfield។  

Liverpool ត្រូវបានចាញ់តែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម​ ២២​ ប្រកួតកន្លងមក ដោយក្នុងនោះឈ្នះ​ ១៥​ ប្រកួត ហើយ​ ១៣​ប្រកួតក្នុងចំណោម ២២ប្រកួតនេះ ​ក៏មានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី ៣​គ្រាប់​ ឬច្រើនជាងនេះផងដែរ។

លើសពីនេះ កីឡដ្ឋាន​ Anfield នៅតែជាទីលានប្រកួតដ៏ខ្លាំងមួយសម្រាប់ Liverpool ក្នុងរដូវកាលនេះ ខណៈដែលក្រុមហង្សក្រហមនៅតែមិនស្គាល់ចាញ់ការប្រកួតក្នុងទឹកដីខ្លួនឯងនៅឡើយទេ ដោយប្រកួតឈ្នះ ១២ ក្នុងចំណោម ១៥ ប្រកួតក្នុងផ្ទះរហូតមកទល់ពេលបច្ចុប្បន្ននៃដូវកាលនេះ។

Sheffield United ទំនង​ជា​នៅ​តែ​លំបាកនឹងងើបឡើងវិញ បន្ទាប់​ពី​ភ្លាត់​បាត់បង់ការនាំ​មុខ ៣-១ ទល់​និង Fulham កាល​ពី​ថ្ងៃ​សៅរ៍​ ដោយបញ្ចប់ត្រឹមស្មើ​ ៣-៣​ ។

Sheffield United ប្រកួតឈ្នះតែ​ ១​ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣​ ប្រកួតចុងក្រោយ​ ហើយ​ ៨ ប្រកួត​ក្នុងចំណោម​ ១៤​ ប្រកួតក្រៅដីរបស់ Sheffield United ក៏មានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី ៣​ គ្រាប់​ ឬច្រើនជាងនេះផងដែរ។

ការព្យាករណ៍​ :​ យើងមិនអាចមើលរំលងជ័យជំនះដ៏សំខាន់សម្រាប់ Liverpool នៅយប់ថ្ងៃព្រហស្បតិ៍នេះបានទេ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង