ព្យាករណ៍គូ​ Chelsea vs Manchester United ថ្ងៃទី៤មេសា

ការប្រកួត​ Premier League ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ដែល​ Chelsea នឹងត្រូវប្រកួតជាមួយ​ Manchester United នៅកីឡដ្ឋាន​ Stamford Bridge ។ 

៤​ ប្រកួតចុងក្រោយក្នុងលីគសម្រាប់​ Chelsea បានឱ្យឃើញថា ក្រុមតោខៀវប្រកួតស្មើគ្នាជាមួយ Manchester City និង Brentford រួមជាមួយនឹងជ័យជំនះដ៏សំខាន់លើ Crystal Palace និង Newcastle United ។

អ្វីដែលសំខាន់បង្ហាញថា Chelsea ប្រកួតចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០​ ប្រកួតចុងក្រោយ រួមជាមួយការរងបរាជ័យតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ៨​ ប្រកួតចុងក្រោយនៅលើទឹកដីកីឡដ្ឋាន Stamford Bridge ។

រីឯក្រុម​ភ្ញៀវ​ Manchester United ក៏មាន​លទ្ធផល​ប្រហាក់​ប្រហែល​គ្នា​ទៅនឹង​ក្រុម​ម្ចាស់​ផ្ទះ Chelsea ផងដែរ ខណៈ​ដែល United ប្រកួតចាញ់​តែ​ ២​ ប្រកួតគត់​ក្នុង​ចំណោម​ ៩​ ប្រកួត​​ចុងក្រោយ​។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលថ្មីៗ សម្រាប់ការប្រកួតនៅក្រៅដីបានបន្សល់ទុកត្រឹមតែការខកចិត្ត ខណៈដែល​ក្រុមបិសាចក្រហមប្រកួតឈ្នះតែ ៣​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ៩​ប្រកួតចុងក្រោយ​ ដោយក្នុងនោះចាញ់​មាន ៤​ ប្រកួតផងដែរ។

ការព្យាករណ៍​ :​ ជំនួបរវាង Chelsea និង Manchester United ៥​ ប្រកួតក្នុងចំណោម​ ៧​ ប្រកួតចុងក្រោយបញ្ចប់ត្រឹមស្មើ។ ដូច្នេះប្រកួតនេះនឹងនាំមកនូវភាពស្រដៀងគ្នាទាំងទម្រង់លេង និងលទ្ធផល។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ ស្មើ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង