Arsenal គ្រោងលក់ Gabriel Jesus ហើយចំណាយលុយធំទៅលើការចុះហត្ថលេខាកីឡាករថ្មី​

Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកសំណើណាមួយ ដើម្បីលក់ខ្សែប្រយុទ្ធ Gabriel Jesus នៅរដូវក្តៅនេះ​ នេះបើយោងតាមប្រភពដែលបានប្រាប់ទៅកាន់ Football Insider។ 

អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់លោក Pete O'Rourke បានទម្លាយថា​ ក្រុមកាំភ្លើងធំ​ មានគោលបំណងលក់ Jesus ចេញ ហើយប្រមូលទឹកប្រាក់មួយចំនួន ដើម្បីនាំយកកីឡាករជំនួសតំណែងខ្សែប្រយុទ្ធរូបនេះ "ដែលរំពឹងថា នឹងត្រូវចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់"។

កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ មានរដូវកាលដំបូងដ៏រឹងមាំ នៅកីឡដ្ឋាន Emirates ដោយបានស៊ុតបញ្ចូលទី ១១​គ្រាប់ នៅ Premier League បន្ទាប់ពីផ្ទេរ Manchester City ក្នុងឆ្នាំ២០២២។

ក៏ប៉ុន្តែលោក O'Rourke បានលើកឡើងថា បញ្ហារបួសរបស់កីឡាករវ័យ ២៧ឆ្នាំនេះ បានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ Arsenal ហើយបានដាក់ចំណោទ អំពីអនាគតយូរអង្វែងរបស់កីឡាកររូបនេះ។ 

បច្ចុប្បន្ននេះ ក្លឹបអាចនឹងចូលទៅក្នុងទីផ្សារ ដើម្បីស្វែងរកខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់​ ២៥គ្រាប់ក្នុងមួយរដូវកាល ដើម្បីជំនួស Jesus ដែលកំពុងស្ថិតនៅក្រោមកិច្ចសន្យាជាមួយ​ទឹកដី Emirates រហូតដល់ឆ្នាំ២០២៧៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង