ក្លឹបតោខៀវ Chelsea បានតែងតាំងលោក Enzo Maresca ជាគ្រូបង្វឹកថ្មី

អ្នកចាត់ការសញ្ជាតិអ៊ីតាលី លោក Enzo Maresca នឹងត្រូវចូលមកកាន់ដំណែងរបស់លោក Mauricio Pochettino ដែលបានលាឈប់ពីដំណែង ជាអ្នកចាត់ការក្លឹបតោខៀវ Chelsea ដោយការយល់ព្រមទៅវិញទៅមកកាលពីថ្ងៃទី ២១ ខែឧសភា បន្ទាប់ពីដឹកនាំបាននៅ Stamford Bridge ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។

កាលពីរដូវកាលមុនលោក Maresca វ័យ ៤៤ឆ្នាំ បានចូលដឹកនាំ Leicester ក្នុងខែមិថុនា ឆ្នាំ២០២៣ ហើយបានដឹកនាំក្រុមរបស់គាត់ឱ្យឈ្នះជើងឯកលីគ Championship ។

នៅពេលនេះ លោក Maresca នឹងចាប់ផ្តើមតួនាទីថ្មី នៅថ្ងៃទី១ ខែកក្កដា គឺជាការតែងតាំងជាអ្នកចាត់ការទី៦ របស់ Chelsea ក្នុងរយៈពេល៥ឆ្នាំ និងជាអ្នកចាត់ការទី៤ ចាប់តាំងពីវិនិយោគិនអាមេរិក លោក Todd Boehly និងក្រុមហ៊ុនភាគហ៊ុនឯកជន Clearlake Capital បានទិញក្លឹប កាលពីខែឧសភា ឆ្នាំ២០២២។

លើសពីនេះទៅទៀត បុគ្គលិកគ្រូបង្វឹករបស់លោក Maresca នៅ Leicester រួមទាំងអតីតអ្នកចាំទីរបស់ Chelsea លោក Willy Caballero ក៏នឹងធ្វើការជាមួយគាត់ នៅ Stamford Bridge ផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង