Man City ត្រៀមនឹងធ្វើឱ្យតារាអង់គ្លេស Phil Foden ក្លាយជាកីឡាករសញ្ជាតិអង់គ្លេស ដែលរកចំណូលបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់

Phil Foden ត្រូវបានគេរាយការណ៍ថា នឹងត្រូវបានផ្តល់ជូននូវកិច្ចសន្យាថ្មី ដែលមានតំលៃទ្វេដងពី Manchester City។

Manchester City កំពុងផ្តល់រង្វាន់ដល់កីឡាករវ័យ ២៤ឆ្នាំ Phil Foden បន្ទាប់ពីបញ្ចប់រដូវកាលដ៏ល្អបំផុត ដោយការដំឡើងប្រាក់ឈ្នួលចាប់ពី ២០០,០០០ផោនក្នុងមួយសប្តាហ៍ ទៅជា ៣៧៥,០០០ផោន ក្នុងមួយសប្តាហ៍ ឱ្យដូចទៅនឹងចំនួនប្រាក់ឈ្នួលរបស់កីឡាកររកបានចំណូលច្រើនជាងគេរបស់ក្លឹប គឺ Erling Haaland និង Kevin De Bruyne នេះបើយោងតាមសារព័ត៌មាន The Sun។ 

City បានបន្ថែមថា ក្លឹបនឹងធ្វើការចុះកិច្ចសន្យាថ្មីជាមួយ Foden និងអ្នកតំណាងរបស់គាត់ មុនពេលចាប់ផ្តើមរដូវកាលថ្មីនេះ ដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីក្លឹបល្បីៗដូចជា Real Madrid ជាដើម។

បញ្ចប់រដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ Foden បានស៊ុតបញ្ចូលទីបាន ២៧គ្រាប់ នៅទូទាំងការប្រកួតទាំងអស់ ខណៈដែលបានជួយ Man City ឈ្នះពានរង្វាន់ Premier League ជាលើកទី៤ជាប់ៗគ្នា។ 

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានជាប់ឈ្មោះជា Premier League និង FWA Player of the Year ហើយឈ្នះមេដាយលីគចំនួន ៦ រួចហើយ ដែលធ្វើអោយ Foden ក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទេពកោសល្យល្អបំផុត៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង