ព្យាករណ៍គូ Chelsea vs Nottingham Forest

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី៦ តុលា ២០២៤ ដែលជាជំនួបរវាង Chelsea និង Nottingham Forest នៅកីឡដ្ឋាន Stamford Bridge ។ 

ទោះបីជាប្រកួតចាញ់ក្រុមម្ចាស់ជើងឯក Man City ២-០ នៅថ្ងៃបើករដូវកាលថ្មីក៏ដោយ ក៏ Chelsea បច្ចុប្បន្នទទួលការស្តារឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍ ដោយឆ្លងកាត់ ៥ប្រកួតមិនដែលចាញ់ជាបន្តបន្ទាប់។

ទម្រង់លេងបច្ចុប្បន្នបង្ហាញថា Chelsea មានសក្តានុពលក្នុងការបង្កើតអ្វីដែលពិសេស ខណៈដែលក្រុមតោខៀវប្រកួតចាញ់ តែ ២ប្រកួតគត់ ក្នុងចំណោម ២១ប្រកួតចុងក្រោយក្នុងលីគ ហើយបានធ្វើឱ្យ ពួកគេឡើងទៅឈរនៅលេខ៤ ក្នុងតារាង។ 

ចំណែកឯ Nottingham Forest វិញ បានចាប់ផ្តើមរដូវកាលថ្មីនេះក្នុងទម្រង់ដ៏រឹងមាំ ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដោយមិនដែលចាញ់សោះ ៥ប្រកួតដំបូង។ 

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បង្ហាញថា Forest ប្រកួតឈ្នះតែ ៥ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៩ប្រកួតចុងក្រោយក្រៅដី ហើយមិនអាចរកគ្រាប់បាល់បាន ៦ប្រកួត។ 

ការព្យាករណ៍ : Chelsea ប្រកួតចាញ់ Forest តែម្តងគត់ក្នុងចំណោមជំនួប ១០ប្រកួតចុងក្រោយ ដោយឈ្នះ ៧ប្រកួត។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ Chelsea ឈ្នះ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង