ភ្នាក់ងារ​របស់ Neymar ច្រានចោលព័ត៌មានពី​ការ​ចូលរួម​ក្លិប Santos

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ​ប្រេសុីល Neymar បានបដិសេធ​ព័ត៌មាន​ដែល​បាន​លើក​ឡើង​ពី​ក្លិប​ Al-Hilal បញ្ចប់កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធរូបនេះ ហើយ​យល់​ព្រម​ទៅ​ចូល​រួម​ជា​មួយ​ក្លិប Santos វិញ។

ពាក្យចចាមអារ៉ាមបាន​កើត​មាន​ឡើងកាលពីថ្ងៃអាទិត្យ​ជុំវិញ​ក្លិប Santos ​បាន​សម្រេច​នាំ​យក​ Neymar ទៅលេងនៅក្លិបកំណើត​វិញ បន្ទាប់ពីបានចាកចេញអស់រយៈពេលជាង១០ឆ្នាំ។ កីឡាករ​ត្រូវបានញាំញីដោយ​របួសចាប់តាំងពី​ចូល​រួម​ជា​មួយ​ក្លិប​អារ៉ាប៊ីសាអូឌីត​ Al-Hilal។ ទោះបីជាយ៉ាងណា​ ភ្នាក់ងាររបស់ Neymar លោក Zahavi បានអះអាងថា ពាក្យចចាមអារ៉ាមថ្មីៗនេះមិនមែនជាការពិតទេ។

លោក Zahavi បាននិយាយថា ៖«មិនមានការពិភាក្សាណា​មួយ​សម្រាប់ Neymar ជុំ​​វិញ​ការ​ចាកចេញពីក្លិប​ Al-Hilal ឡើយ។ គាត់ស្ថិតនៅក្រោមកិច្ចសន្យា ហើយរីករាយណាស់នៅទីនោះ»។

រឿងនេះមិនទាន់ឈានដល់ការសន្និដ្ឋានណាមួយច្បាស់លាស់​នៅឡើយទេ។ ចំណែក Neymar នៅតែមិនអាចលេងឲ្យក្លិប Al-Hilal ដោយសាររបួសសរសៃពួរជាថ្មីម្ដងទៀត៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង