ព្យាករណ៍គូ Benfica vs Barcelona

ការប្រកួតក្របខណ្ឌ Champions League ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Benfica និង Barcelona នៅកីឡដ្ឋាន Estádio do Sport Lisboa e Benfica ។ 

Benfica បានប្រមូលជ័យជំនះជាលើកទី៤ ជាប់ៗគ្នា នៅគ្រប់ការប្រកួតទាំងអស់ ដែលនោះគឺជាការប្រកួតក្នុងក្របខ័ណ្ឌកំពូលព័រទុយហ្គាល់ កាលពីយប់ថ្ងៃសុក្រ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ហើយបំបាក់ក្រុមភ្ញៀវ Famalicao ៤-០ ។

អ្វីដែលសំខាន់គឺ Benfica ប្រកួតចាញ់តែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៥ប្រកួតកន្លងមក នៅទូទាំងការប្រកួតទាំងអស់ ដោយចាញ់ Sporting Lisbon និង Sporting Braga ខណៈដែលឈ្នះក៏មិនតិចជាង ១១ប្រកួតឡើយ។

ចំណែកឯ ក្រុមភ្ញៀវ Barcelona បានបន្តប្រកួតមិនស្គាល់ចាញ់សោះ ៥ប្រកួតកាលពីចុងសប្តាហ៍មុន ដែលជាការប្រកួតក្នុងលីគ La Liga ខណៈដែលពួកគេបញ្ចប់ការប្រកួតត្រឹមស្មើ ១-១ ជាមួយ Getafe បន្ទាប់ពីឈ្នះ ៤ប្រកួតជាប់ៗគ្នា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ Barcelona ប្រកួតចាញ់តែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២១ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ដោយក្នុងនោះឈ្នះមានចំនួន ១៤ប្រកួតផងដែរ។

ការព្យាករណ៍ : Benfica ឈរនៅលេខរៀងទី១៥ ក្នុងតារាង Champions League ខណៈដែល Barcelona ឈរនៅលេខ២ តាមពីក្រោយក្រុមកំពូលតារាង Liverpool បីពិន្ទុ។ ជាមួយនឹងកំណត់ត្រាថ្មីៗ ដ៏អស្ចារ្យ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ក្រុម Barcelona មើលទៅទំនងនឹងឈ្នះការប្រកួតនេះ។ 

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Barcelona ឈ្នះ ។ Correct Score: Barcelona ២-១ Benfica៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង