Benjamin Sesko របស់ RB Leipzig ជ្រើសរើសចូលរួមជាមួយ Arsenal ជាជាង Chelsea និង Man Utd

Arsenal បានចាប់អារម្មណ៍លើ Sesko តាំងពីរដូវក្តៅមុន បើទោះបីជាការផ្លាស់ប្តូរពាក់កណ្តាលរដូវកាល នៅតែមានភាពស្មុគស្មាញ ដោយក្លឹប RB Leipzig មានភាពស្ទាក់ស្ទើរក្នុងការលក់កីឡាកររូបនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំបានចាប់ផ្ដើមនាំមុខរួចទៅហើយ ក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធ ដែលមានតម្លៃខ្លួន ៧០លានផោន។

Sesko ត្រូវបានស្ថិតក្នុងគម្រោងរបស់ Arsenal កាលពីរដូវក្តៅមុន ដោយជ្រើសរើសក្រុមកាំភ្លើងធំ ជាជាង Chelsea និង United ប៉ុន្តែបានសម្រេចចិត្តបន្តស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ គឺដើម្បីជំរុញការអភិវឌ្ឍន៍រយៈពេលខ្លីរបស់ខ្លួន។

កីឡាករសញ្ជាតិស្លូវេនី វ័យ ២១ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីចំនួន ៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២គ្រាប់ក្នុងលីគ Bundesliga នៅរដូវកាលនេះ ក៏ដូចជាស៊ុតបញ្ចូលទីបាន ៤គ្រាប់ នៅក្នុងក្របខ័ណ្ឌ Champions League ផងដែរ។

Sesko រកបានគ្រាប់បាល់បានសរុបចំនួន ៣១គ្រាប់ក្នុង ៦៧ប្រកួត សម្រាប់ Leipzig ហើយបានឈ្នះពានរង្វាន់ Austrian Bundesliga ចំនួន ៣ដងក្នុងអំឡុងពេលដែលគាត់នៅ RB Salzburg៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង