Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករភ្លោះវ័យក្មេងសញ្ជាតិអង់គ្លេសពីររូប

កូនភ្លោះទាំងពីរ Bailey និង Anton Palmer ត្រូវបានគេមើលឃើញថាជាកីឡាករវ័យក្មេងដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេស។  

ក្លឹបជាច្រេីននៅអង់គ្លេស ដែលមានដូចជា Chelsea, Tottenham, Aston Villa និង Brighton មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូល Bailey និង Anton Palmer ឱ្យចាកចេញពី Middlesbrough នៅរដូវក្តៅនេះ។

ហេីយបច្ចុប្បន្ន Chelsea បាននឹងកំពុងតាមដានយ៉ាងដិតដល់លើកីឡាករវ័យជំទង់ទាំងពីរ ខណៈដែលការប្រណាំងប្រជែងរវាងក្លឹបនៅ Premier League ចាប់ផ្តើមយ៉ាងក្តៅគគុក។

ទាំង Bailey និង Anton ត្រូវបានដាក់ឈ្មោះក្នុងក្រុម U17 របស់អង់គ្លេសនៅរដូវកាលនេះ ដែលបានបង្ហាញខ្លួន 4 ដងសម្រាប់ក្រុមតោកំណាចអង់គ្លេសផងដែរ។

ប៉ុន្តែ Bailey គឺជាកូនភ្លោះដែលបានទទួលបទពិសោធន៍ច្រេីននៅក្នុងក្រុមឈុតដំបូង ដែលមានឈ្មោះជាកីឡាករបម្រុងសម្រាប់ Middlesbrough ក្នុងជំនួបទល់និង West Brom, Preston និង Blackburn ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង