ព្យាករណ៍គូ Bayern Munich vs Celtic វគ្គ play-off ក្របខណ្ឌ Champions League

ការប្រកួតវគ្គ play-off ក្របខណ្ឌ Champions League ជើងទីពីរ ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Bayern Munich និង Celtic នៅកីឡដ្ឋាន Allianz Arena ។ 

Bayern នៅតែជាក្រុមមួយដែលខ្លាំងឈានចូលមកក្នុងការប្រកួតជើងទីពីរ នៃក្របខណ្ឌ Champions League វគ្គ Play-off នេះ។ ពួកគេបាននាំមុខ Celtic ២-១ ពីជើងទីមួយក្រៅដី ហើយព្រមទាំងមានទំនុកចិត្ត ក្នុងការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។

Bayern បានឈ្នះការប្រកួតក្នុងផ្ទះចំនួន ៧ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ដោយពួកគេបានស៊ុតបាល់បញ្ចូលទីគូប្រកួតយ៉ាងតិចបីគ្រាប់ ក្នុងការប្រកួតនីមួយៗ ដោយសរុបចំនួន ២៧គ្រាប់។

ចំណែកឯ Celtic កំពុងគ្រប់គ្រងលីគស្កុតឡេនជាថ្មីម្តងទៀត ជាមួយនឹងការនាំមុខ ១៣ពិន្ទុឈរនៅកំពូលតារាង។ ពួកគេធ្វើបានល្អ ឈានចូលមកដល់វគ្គនេះ ប៉ុន្តែទម្រង់លេងក្រៅដី ពិតជាបញ្ហាដ៏ចម្បង។ 

Celtic ចាញ់ ការប្រកួតក្រៅដីចំនួន ១២ប្រកួតនៅក្របខ័ណ្ឌ Champions League ដោយគ្មានឈ្នះសោះ និង ចាញ់ ២ប្រកួតចុងក្រោយ។ រដូវកាលនេះ ពួកគេបានរបូតគ្រាប់បាល់ចំនួន ១១គ្រាប់ ដោយគ្រាន់តែចាញ់ Borussia Dortmund និង Aston Villa ។

ការព្យាករណ៍ : Bayern ស្ថិតក្នុងទម្រង់លេងកំពូលនាពេលបច្ចុប្បន្ន ជាពិសេសនៅលើទឹកដីខ្លួនឯង ទាំងក្នុងលីគ និង Champions League ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Bayern Munich ឈ្នះ ។ Correct Score: Bayern Munich 3-1 Celtic៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង