ការប្រកួតក្របខណ្ឌ Premier League ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Nottingham Forest និង Arsenal នៅកីឡដ្ឋាន City Ground ។
Nottingham Forest បានភ្លាត់ស្នៀតចាញ់ជាលើកទីបីក្នុងចំណោម ៤ប្រកួត កាលពីថ្ងៃអាទិត្យ ដោយចាញ់ Newcastle United ៤-៣ ក្រៅដី។
ប៉ុន្តែ Forest នៅតែឈរលេខ៣ ក្នុងតារាង Premier League ហើយលទ្ធផលលេងនៅទឹកដី City Ground របស់ខ្លួន នៅតែបន្តរឹងមាំដដែល ដោយឈ្នះ ៥ ក្នុងចំណោម ៦ ប្រកួតចុងក្រោយ។
ចំណែកឯ Arsenal ដែលមិនធ្លាប់ចាញ់ ១៥ប្រកួតជាប់ៗគ្នាក្នុងលីគ ទីបំផុតបានបញ្ចប់ដោយមិននឹកស្មានដល់ គឺចាញ់ក្រោមថ្វីជើង West Ham ១-០ នៅក្នុងផ្ទះ។
Arsenal ប្រកួតឈ្នះមិនតិចជាង ១០ប្រកួតឡើយ ក្នុងចំណោម ១៦ប្រកួតក្នុងលីគកន្លងមក។ លទ្ធផលប្រកួតនៅក្រៅដីក៏មានភាពរឹងមាំខ្លាំងផងដែរ ក្នុងរយៈពេលថ្មីៗនេះ ខណៈដែលក្រុមកាំភ្លើងធំមិនស្គាល់ចាញ់សោះ ៨ប្រកួតចុងក្រោយក្នុងលីគ។
ការព្យាករណ៍ : Arsenal រំពឹងថា នឹងនាំមុខ Nottingham Forest ក្នុងជំនួបនេះ ព្រោះយ៉ាងហោចណាស់ ក៏ក្រុមកាំភ្លើងធំធ្លាប់ប្រកួតឈ្នះ Forest ៣ប្រកួតចុងក្រោយដែរ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Arsenal ឈ្នះ។ Correct Score: Arsenal 1-0 Nottingham Forest៕