លោក Florentino Pérez បានសម្រេចចិត្តថា នឹងចុះហត្ថលេខាកីឡាករតែម្នាក់គត់ក្នុងទីផ្សារដោះដូររដូវក្តៅនេះ

Real Madrid មានផែនការច្បាស់លាស់ សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ដែលពួកគេនឹងចុះហត្ថលេខាលើ Trent Alexander-Arnold តែម្នាក់ប៉ុណ្ណោះ។

លោក Florentino Pérez បានសម្រេចចិត្តថា ការមកដល់របស់ខ្សែការពារសញ្ជាតិអង់គ្លេស នឹងក្លាយជាជម្រើសដ៏ចាំបាច់តែមួយគត់ ដោយផ្តល់អាទិភាពឱ្យកីឡាកររូបនេះ ជាអ្នកស្នងតំណែងរបស់ Dani Carvajal នៅផ្នែកខាងស្តាំនៃតំបន់ការពារ។ ដោយសារខ្សែការពារជើងចាស់ កំពុងអវត្តមានរយៈពេលយូរ ដោយសារតែបញ្ហារបួស ហើយក្លឹបយល់ឃើញថា វាចាំបាច់ណាស់ក្នុងការធានាបាននូវការផ្លាស់ប្តូរកម្រិតកំពូលសម្រាប់តំណែងនេះ។

លោក Carlo Ancelotti ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹងតំបន់ការពារកណ្តាល ប៉ុន្តែជំហររបស់ក្លឹប គឺនៅតែរឹងមាំ លុះត្រាតែការលក់ដ៏សំខាន់ណាមួយកើតឡើង នោះនឹងមិនមានការចុះហត្ថលេខាកីឡាករបន្ថែមទៀតទេ។

ជាមួយនឹងទស្សនវិស័យនេះ ផែនការរបស់ Real Madrid ត្រូវបានកំណត់រួចទៅហើយ លុះត្រាតែមានការចាកចេញដែលមិនបានរំពឹងទុកកើតឡើង នោះ Alexander-Arnold នឹងក្លាយជាកីឡាករបន្ថែមតែម្នាក់គត់ សម្រាប់រដូវកាលខាងមុខ។

ការចុះហត្ថលេខានឹងមិនងាយស្រួលនោះទេ ព្រោះ Liverpool ប្រាកដណាស់ នឹងព្យាយាមរក្សាកីឡាករកំពូលរបស់ពួកគេ ប៉ុន្តែ Real Madrid មានឆន្ទៈខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះដោយជោគជ័យ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង