ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Liverpool និង Southampton នៅកីឡដ្ឋាន Anfield ។
ក្រុមហង្សក្រហម Liverpool កំពុងឈានកាន់តែកៀកដល់ការឈ្នះជើងឯក ធ្លងកាត់ ២៤ប្រកួតមិនដែលចាញ់សោះ នៅក្របខណ្ឌ Premier League ដែលធ្វើឱ្យក្រុមរបស់លោក Arne Slot នាំមុខ ១៣ពិន្ទុលើក្រុមឈរលេខ២ Arsenal។
រដូវកាលនេះ ក្រុមហង្សក្រហមចាញ់តែម្តងគត់នៅក្នុងផ្ទះ រួមជាមួយនឹងឈ្នះ ១០ប្រកួតក្នុងចំណោម ១៣ប្រកួតក្នុងផ្ទះ គិតមកទល់ទល់នឹងបច្ចុប្បន្ន។
ចំណែកឯ Southampton វិញ ប្រកួតឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ពេញមួយរដូវកាលនេះ ខណៈពេលដែលចាញ់មិនតិចជាង ២២ប្រកួតឡើយ ក្នុងចំណោម ២៧ប្រកួតក្នុងលីគ ដែលបានលេងរួច គិតមកទល់ពេលនេះ។
លទ្ធផលក្រៅដីវិញក៏អន់ខ្លាំងដែរ ខណៈដែលឈ្នះតែម្តងប៉ុណ្ណោះ ប៉ុន្តែចាញ់វិញដល់ទៅ ១១ប្រកួតក្នុងចំណោម ១៤ប្រកួតកន្លងមក។
ការព្យាករណ៍ : Liverpool បានគ្រប់គ្រងការប្រកួតទាំងស្រុងលើ Southampton ដោយឈ្នះ ៧ក្នុងចំណោមជំនួប ៨ប្រកួតចុងក្រោយ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Liverpool ឈ្នះ។ Correct Score: Liverpool 3-0 Southampton៕