ការចាកចេញទាំង១០ ដែល Manchester United ចង់បញ្ចប់

ក្រុមបិសាចក្រហមកំពុងរៀបចំផែនការផ្លាស់ប្តូរក្រុមដ៏សំខាន់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

Man United កំពុងរៀបចំសម្រាប់ការរៀបចំរចនាសម្ព័ន្ធក្រុមឡើងវិញ ដែលក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តចែកផ្លូវជាមួយកីឡាកររហូតដល់ទៅ ១០នាក់ ក្នុងគោលបំណងបង្កើតប្រាក់ចំណូល និងកន្លែងសម្រាប់ការចុះហត្ថលេខាថ្មី នៅក្នុងទីផ្សារដោះដូរកីឡាករ។

ក្នុងចំណោមឈ្មោះក្នុងបញ្ជី នៃការចាកចេញ គឺសុទ្ធតែជាកីឡាករ ដែលមានទម្រង់លេងមិនស្ថិតដល់ការរំពឹងទុក។ Casemiro និង Christian Eriksen ទោះបីជាមានបទពិសោធន៍ច្រើនក៏ដោយ តែបរាជ័យក្នុងការបង្កើតខ្លួននៅក្នុងតំបន់កណ្តាល ហើយមិនស្ថិតក្នុងគម្រោងរបស់ក្លឹបទៀតនោះទេ។

Mason Mount និង Rasmus Hojlund ដែលរំពឹងថា នឹងក្លាយជាតួអង្គសំខាន់នោះ ក៏ធ្វើមិនបានដល់កម្រិតដែលរំពឹងទុកផងដែរ ធ្វើឱ្យការចាកចេញរបស់ពួកគេក៏កាន់តែជិតមកដល់ដូចគ្នា។

កីឡាករដែលនឹងត្រលប់ពីការខ្ចីជើង ដែលត្រូវលក់ ដូចជា Antony បច្ចុប្បន្ននៅ Betis, Jadon Sancho នៅ Chelsea និង Marcus Rashford នៅ Aston Villa គ្មានអនាគតនៅ Old Trafford នោះទេ។

ម៉្យាងវិញទៀត Jonny Evans, Tom Heaton និង Victor Lindelöf នឹងផុតកុងត្រានៅរដូវក្តៅ ហើយក៏មិនត្រូវបានបន្តកុងត្រាថ្មីទៀតដែរ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង