ព្យាករណ៍គូ Leicester vs Man United ក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Leicester និង Manchester United នៅកីឡដ្ឋាន King Power ។ 

Leicester ប្រកួតចាញ់ជាលើកទី១២ ក្នុងចំណោម ១៣ប្រកួតចុងក្រោយកាលពីចុងសប្តាហ៍មុន ដោយចាញ់ Chelsea ១-០ នៅទឹកដីកីឡដ្ឋាន Stamford Bridge ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Enzo Maresca ។

Leicester ប្រកួតឈ្នះតែម្តងគត់ក្នុងចំណោម ១៤ប្រកួតចុងក្រោយក្នុងលីគ។ ខណៈដែលចាញ់ ៦ក្នុងចំណោម ១២ប្រកួតចុងក្រោយ ជាការលេងនៅលើទឹកដីកីឡដ្ឋាន King Power របស់ខ្លួន។

ចំណែកឯ Man Utd បានបន្តការប្រកួតមិនស្គាល់ចាញ់សោះ នៅគ្រប់ការប្រកួតទាំងអស់ដល់ទៅ ៣ប្រកួត នៅពេលដែលក្រុមបិសាចក្រហមបានយកឈ្នះ Real Sociedad ក្នុងផ្ទះដោយលទ្ធផល ៤-១ នៃការប្រកួត Europa League ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។

លទ្ធផលប្រកួតរបស់ Man Utd ពិតជាបានបង្ហាញពីភាពប្រសើរឡើងជាលំដាប់ ខណៈដែលប្រកួតចាញ់តែ ៤ដងប៉ុណ្ណោះ ក្នុងចំណោម ១៦ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់។

ការព្យាករណ៍ : Man Utd ប្រកួត ឈ្នះ Leicester ក្នុងជំនួបទាំង ៥ប្រកួតចុងក្រោយជាប់គ្នា។ 

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Man Utd ឈ្នះ។ Correct Score: Man Utd 1-0 Leicester៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង