កីឡាករឆ្នើមដែលបានផ្តល់ខ្លួនទៅឱ្យ Real Madrid ប៉ុន្តែលោក Florentino បដិសេធមិនទទួល

Ademola Lookman ដែលជាកីឡាករឆ្នើមនៅ Atalanta ត្រូវបានផ្តល់ជូនដល់ Real Madrid ដោយតំណាងរបស់កីឡាករ ដែលកំពុងស្វែងរកតំណែងនៅក្នុងក្លឹបធំៗនៅអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ លោក Florentino Pérez បានសម្រេចចិត្តមិនបន្តការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាឡើយ។

Lookman បានឆ្លងកាត់ការផ្លាស់ប្តូរក្នុងអាជីពរបស់គាត់ ចាប់តាំងពីបានមកដល់ទឹកដីអ៊ីតាលីក្នុងឆ្នាំ២០២២ បន្ទាប់ពីមានភាពមិនស៊ីសង្វាក់គ្នានៅក្របខ័ណ្ឌ Premier League និង Bundesliga គាត់បានរកឃើញថា Atalanta ជាកន្លែងដ៏ល្អដើម្បីវិវឌ្ឍន៍ទេពកោសល្យរបស់គាត់។ 

កាលពីរដូវកាលមុន គាត់គឺជាតួអង្គដ៏សំខាន់ក្នុងការឈ្នះពានរង្វាន់ UEFA Europa League ដោយបានក្លាយជាខ្សែប្រយុទ្ធដ៏មានប្រសិទ្ធភាពបំផុតនៅ Serie A។ ដោយបានស៊ុតបញ្ចូលទី ១៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដងក្នុងការបង្ហាញខ្លួន ៣២ ប្រកួត។

ទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះមិនត្រូវបានមើលរំលងពីក្លឹបធំៗ នៅអឺរ៉ុបនោះទេ ដោយក្លឹបជាច្រើនកំពុងតែពិចារណាលើការចុះហត្ថលេខារបស់គាត់។

បើទោះបីជាទទួលបានការផ្តល់ជូនក៏ដោយ ក្រុមប្រឹក្សាភិបាលរបស់ Real Madrid បានសម្រេចចិត្តមិនបន្តការផ្ទេររបស់ Lookman ឡើយ ដោយជឿជាក់លើរចនាសម្ព័ន្ធរបស់ក្រុមបច្ចុប្បន្ន។ ដូច្នេះ Lookman នឹងត្រូវស្វែងរកទិសដៅផ្សេងទៀត ប្រសិនបើគាត់ចង់ផ្លាស់ទៅកាន់ក្លឹបធំជាងនេះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង