Real Madrid កំពុងពិភាក្សាលើការបញ្ចប់ការចុះហត្ថលេខាខ្សែការពារ Trent Alexander-Arnold

ការពិភាក្សាជុំវិញការផ្ទេរកីឡាករកំពុងបន្តអូសបន្លាយ ខណៈដែលភាគីអេស្ប៉ាញសម្លឹងរកការធានាកីឡាករអន្តរជាតិអង់គ្លេស មុនពេលរដូវកាលក្រោយចាប់ផ្តើម។

ប្រភពជាច្រើនដែលជិតស្និទ្ធនឹងការចរចា បានរាយការណ៍ទៅកាន់ BBC Sport ថា ខណៈពេលដែលកិច្ចព្រមព្រៀង ស្ថិតក្នុងការយល់ព្រមដ៏ពេញលេញ ការងារឆ្ពោះទៅរកការបញ្ចប់ការផ្ទេរកំពុងឈានដល់ដំណាក់កាលចុងក្រោយ បើទោះបីជាមិនទាន់មានការចុះហត្ថលេខានៅឡើយ។

Alexander-Arnold ស្ថិតក្នុងរយៈពេលបីខែចុងក្រោយ នៃកិច្ចសន្យារបស់គាត់ជាមួយ Liverpool ហើយមានសេរីភាពពេញលេញ ក្នុងការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ក្លឹបផ្សេង។ 

Real Madrid ត្រូវបានកីឡាករវ័យ ២៦ឆ្នាំចាត់ទុកជាគោលដៅអាទិភាពចម្បងនៅរដូវក្តៅនេះ ដោយប្រភពជិតស្និទ្ធមួយ បាននិយាយថា ក្លឹបអេស្ប៉ាញតាមដានកីឡាកររូបនេះ អស់រយៈពេលជិត២ឆ្នាំ។

Alexander-Arnold បានចំណាយពេលពេញអាជីពរបស់គាត់នៅ Anfield ដើម្បីបង្ហាញខ្លួនច្រើនជាង ៣០០ដង សម្រាប់ក្លឹប ហើយបានឈ្នះគ្រប់ពានរង្វាន់ធំៗជាច្រើនជាមួយ Liverpool ដូចជាឈ្នះ Premier League, Champions League និង Club World Cup ក្នុងចន្លោះពេល ១៤ខែក្នុងឆ្នាំ២០១៩ និង ២០២០ ហើយឈ្នះពានរង្វាន់ League Cup និង FA Cup ក្នុងឆ្នាំ២០២១-២២ បន្ទាប់មកបានក្លាយជាអនុប្រធានក្រុមរបស់ក្លឹបផងដែរ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង