ជាថ្មីម្តងទៀតដែល Man Utd បានរៀបចំកិច្ចពិភាក្សាផ្ទេរកីឡាករ Bryan Mbeumo

Manchester United នៅតែកំពុងធ្វើការលើកិច្ចព្រមព្រៀង ដើម្បីនាំយក Bryan Mbeumo ទៅកាន់ Old Trafford ហើយ Ruben Amorim ចង់បានតារាសញ្ជាតិកាមេរូនរូបនេះ មុនពេលដំណើរប្រកួតមិត្តភាព មុនបើករដូវកាល។

United នៅតែជាប់គាំងក្នុងការពិភាក្សាជាមួយ Brentford ជុំវិញការដេញថ្លៃរបស់ពួកគេ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Bryan Mbeumo។ ក្រុមបិសាចក្រហម នៅតែមានទំនុកចិត្តថា ពួកគេអាចបញ្ចប់កិច្ចព្រមព្រៀងជាមួយ Brentford សម្រាប់ Mbeumo ទោះបីជាបានដេញថ្លៃពីរលើករួចហើយក្តី។ 

គួរបញ្ជាក់ថា Brentford បានច្រានចោលសំណើដំបូងរបស់ Man Utd តម្លៃ ៥៥លានផោន បន្ទាប់មកបានបដិសេធការដេញថ្លៃលើកទីពីរតម្លៃ ៦២.៥លានផោន ដែលជាតួលេខដូចគ្នា ដែលក្រុមបិសាចក្រហមបានចំណាយទៅលើកីឡាករ Matheus Cunha របស់ Wolves។

United ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយ ៦៥លានផោន ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយ Brentford លើ Mbeumo ស្របពេលដែលការចរចាររវាងក្លឹបទាំងពីរ កំពុងដំណើរការទាក់ទងទៅនឹងតម្លៃ និងរបៀបនៃការទូទាត់។

លោក Ruben Amorim ចង់ឱ្យ Mbeumo មកចូលរួមនៅមុនពេលដែល United ចេញដំណើរប្រកួតមិត្តភាព មុនបើករដូវកាល ៣ប្រកួតនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកក្កដា ជាកន្លែងដែលពួកគេនឹងប្រកួតជាមួយ West Ham, Bournemouth និង Everton៕

ព័ត៌មានទាក់ទង

Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Noni Madueke របស់ Chelsea​

Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Noni...​

Manchester United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Enzo Kana-Biyik​

Manchester United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Enzo Kana-Biyik​

Tottenham បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham United ដើម្បីផ្ទេរ Mohammed Kudus​

Tottenham បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham United ដើម្បីផ្ទេរ Mohammed Kudu...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង