Newcastle United ចាយលុយ ៥៥លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Anthony Elanga

Newcastle កំពុងស្វែងរកការពង្រឹងតំបន់ប្រយុទ្ធ ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League បន្ទាប់ពីបញ្ចប់រដូវកាលដោយឈរនៅលេខ៥ ក្នុងតារាង Premier League ។

Elanga វ័យ ២៣ឆ្នាំ ទទួលបានការចាប់អារម្មណ៍ខ្លាំង  ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និង assist ១១ដង ក្នុងរដូវកាល 2024-25 ដ៏ជោគជ័យរបស់ Forest ។

គិតមកទល់ពេលនេះ Newcastle មិនទាន់បានចំណាយប្រាក់ទៅលើការទិញកីឡាករណាម្នាក់ទេ នៅរដូវក្ដៅនេះ ដោយខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ វ័យ ១៨ឆ្នាំ Antonio Cordero ទើបតែមកដល់ គឺជាការផ្ទេរ ដោយឥតគិតថ្លៃពី Malaga នោះទេ។

ខណៈដែលគេជឿថា Forest បានចំណាយតែ ១៥លានផោន ដើម្បីចុះហត្ថលេខាលើ Elanga ពី Manchester United ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំកាលពីឆ្នាំ២០២៣។ គាត់បានមកដល់ Old Trafford នៅអាយុ ១២ឆ្នាំ ហើយបានបង្ហាញខ្លួន ៥៥ដង មុនពេលផ្លាស់ទៅកាន់កីឡដ្ឋាន City Ground របស់ Nottingham Forest៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង